ព័ត៌មានសិល្បៈ និងកម្សាន្ត

​មិននឹកស្មាន អ្នកគ្រូ​ គង់ ណារី មានជម្ងឺបែបហ្នឹង

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីហ្វេសប៊ុកផ្លូវការ របស់ពិធីករ លោក សន សុវណ្ណារ៉ា និង តារាចម្រៀង លោក ដួង តារាផាឌីន បានអះអាងថា វិរ:សិល្បករជើងចាស់ អ្មកគ្រូ គង់ ណារី ស្គមស្គាំង និងមានជំងឺគួរឲ្យបារម្ភនៅក្នុងពេលនេះ​ និងបានរៀបរាប់ពីសភាពរបស់អ្នកគ្រូផង។ អ្នកគ្រូ ត្រូវគេស្គាល់ថា មានស្នាដៃតារាចម្រៀង ឲ្យល្បីលំដាប់ប្រទេស បូករួមទាំងពិធីករល្បីៗជាច្រើនរូប ប៉ុន្តែបែរជាសុខចិត្តឈឺធ្ងន់ ដោយមិនស្រែករកជំនួយ ហើយបណ្ដោយឲ្យសភាពជំងឺធ្លាក់ដល់ម្លឹង!

លោក សន សុវណ្ណារ៉ា និយាយថា អ្មកគ្រូគង់ ណារី បានធ្លាក់ខ្លួនឈឺជាយូរមកហើយ តែបណ្ដាលមកពីអ្នកគ្រូ សុខចិត្តតស៊ូព្យាបាលទាំងលំបាកដោយខ្លួនឯង ទើបមកដល់ពេលនេះ សភាពជំងឺ កាន់តែរីករាលដាល។ លោកថា មួយរយ:មុន អ្នកគ្រូបានសម្ងំព្យាបាលនៅស្រុកកំណើតនៅកំពង់ឆ្នាំង តែបណ្ដាលមកពីធ្វើទុក្ខធ្ងន់ ទើបឡើងមកសម្រាកព្យាបាលនៅភ្នំពេញ។ អ្នកគ្រូត្រូវបានគេស្គាល់ថា ជាវិរ:សិល្ប:ការនីនិងជាសាស្រ្តាចារ្យ អក្សរសាស្រ្តខ្មែរ និងជំនាញសិល្ប: ដែលតារាសិល្ប:ច្រើនរូប សុទ្ធតែបានទទួលស្នាដៃរបស់អ្នកគ្រូច្បាស់ដូចថ្ងៃ។

លោក ដួង តារាផាឌីន បានបង្ហោះជាសាធារណ:ថា អ្នកគ្រូកំពុងត្រូវជំងឺក្រិនថ្លើម និង ដុះដុំសាច់កាច ធ្វើទុក្ខ ខណ:ដែលអ្នកគ្រូ ក៍មិនមានលទ្ធភាព ទទួលការព្យាបាលដិតដល់។ លោក តារាផាឌីន សរសេរថា”អ្មកគ្រូ គង់ ណារី កំពុងមានជំងឺ ក្រិនថ្លើម និង ដុះដុំសាច់កាច បងប្អូនសិល្ប:ករ សិល្ប:ការិនី ទាំងចាស់ ទាំងថ្មី ដែលធ្លាប់គោរពស្រឡាញ់ចំពោះអ្នកគ្រូ សូមទទួលជ្រាបដឹងឮ ទាំងអស់គ្នា ជាព័ត៌មាន 🙏”។

លោក សន សុវណ្ណារ៉ា បន្តថា អ្នកគ្រូ គង់ ណារី មានសភាពស្គមខ្លាំង និងមានបញ្ហាសុខភាពគួរឲ្យបារម្ភ ដោយខាងគ្រូពេទ្យអះអាងថា ជំងឺក្រិនថ្លើម និង ដុះដុំសាច់កាចរបស់អ្នកគ្រូ ស្ថិតក្នុងការប្រឈមវះកាត់ និងព្យាបាលដោយម៉ត់ចត់ ដែលធ្វើឲ្យអ្នកគ្រូមិនមានលទ្ធភាព៕

មតិយោបល់