ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបតែព្រមានតារាស្រីរឿងស៊ិចស៊ី ថៃ នារីសុជាតា បង្ហោះរូបស៊ិចស៊ី ប្លែកភ្នែក

គ្មានអ្នកណាមិនដឹងនោះទេ ថាមុននេះ លោកថៃ នរ:សត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញលិខិតក្នុងនាមក្រសួងព្រមានតារាសិល្ប:ជាច្រើន ពាក់ព័ន្ធនឹងរឿងស៊ិចស៊ី ប៉ុន្តែក្រោយលិខិតព្រមានទើបតែត្រូវបានគេផ្សព្វផ្សាយក្ដៅ ស្រាប់តែ កញ្ញា ថៃ នារីសុជាតា ដែលត្រូវគេស្គាល់ថាកូនស្រីរបស់លោក ជាអតីតហ្វ្រេសស៊ីហ្គើល និងជាប្អូនស្រីរបស់លោក ថៃ នរ:ពិទូរ្យ ស្រាប់តែឃើញបង្ហោះរូបថតស៊ិចស៊ីគួរឲ្យចាប់អារម្មណ៍។ យ៉ាងណាមិញ នៅលើហ្វេសប៊ុករបស់ ថៃ នារីសុជាតា បញ្ជាក់ថានាងគ្រាន់តែបង្ហោះរូប ព្រោះតែខ្លួនបានចេញទៅលេងសមុទ្រប៉ុណ្ណោះ គឺមិនមានចេតនាបង្អួតភាពស៊ិចស៊ីណាមួយឡើយ។

ថៃ នារីសុជាតា ត្រូវបានគេចាត់ទុកជាអ្នកសិល្ប:ដែលមានរូបសម្រស់ស្រស់ស្អាតជសពិសេសរូបរាងរបស់នាងពិតជាស្រឡូនស្អាតតែ ម្តង ។ ថៃ នារីសុជាតា និយមលេងស្ទីលតុបតែងខ្លួនសិចស៊ីទាន់សម័យ ។ យ៉ាងណាមិញនៅពេលទៅកម្សាន្តនៅមាត់សមុទ្រម្តងៗស្រី ស្អាតរូបនេះមិនភ្លេចនិងបង្អួតរាងជាមួយឈុតប៊ីគីនីបង្ហាញដល់អ្នកគាំទ្រទេ។ ក្រោយរូបថតរបស់នាងត្រូវបានបង្ហោះឡើង មានបុរសមិនតិចទេដែលលង់សម្រស់ស្រីស្អាតរូបនេះ ស្របពេលដែលនាងក៏មិនខ្វល់ពីសិល្ប:ដូចមុននោះ៕

មតិយោបល់