ព័ត៌មានសិល្បៈ និងកម្សាន្ត

​ស្ទើរមិនជឿត្រចៀក ស្នាដៃប្អូនប្រុស ដេនី ក្វាន់ លើកនេះ

បើមិនប្រកាសថាចម្រៀងមួយបទដែលទើបចេញបង្ហោះក្ដៅៗ ក្រោមចំណងជើងថា«ចាំអូនកន្លែងចាស់» គឺជាសំនៀងរបស់តារាមុខមាត់កូនកាត់ លោក គឹម សាន ដែលត្រូវគេស្គាល់ថាជាប្អូនប្រុសរបស់ កញ្ញា ដេនី ក្វាន់ ទេ គឺម្នាក់ៗពិតជាមិនជឿនោះឡើយ។ អ៊ីចឹងហើយទើបបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍តែម្ដង ដោយម្នាក់ៗបានលាន់មាត់សរសើរថា លោកច្រៀងបានពិរោះនិងមានសំឡេងខ្ពស់ត្រូវនឹងបទចម្រៀងដែលបានបង្ហោះនោះផង។

ចម្រៀងមួយបទនេះ ធ្វើឲ្យម្នាក់ចាប់អារម្មណ៍តែម្ដង ដោយសារតែក្រៅពីស្ដែងឡើងពីអារម្មណ៍ស្នេហារបស់បុរសម្នាក់ ដែលបាត់បង់មនុស្សជាទីស្រឡាញ់ ហើយនៅតែបន្តរង់ចាំដោយមិនកែប្រែចិត្ត ក៏ជាបទដែលលោក គឹម សាន ច្រៀងបានស្ទើរតែដូចនឹងតារាចម្រៀងអាជីព។ លោកថាបទចម្រៀងមួយបទ លោកនឹងចេញថតMV ឲ្យបានល្អ ដោយលោកនឹងធ្វើសាច់រឿងឲ្យជក់ចិត្តនោះផង ដើម្បីរំលេចបទចម្រៀងឲ្យទាក់ទាញ ខណ:ដែលមួយបទចម្រៀងរបស់លោក គឺមានស្ទើរគ្រប់រសជាតិតែម្ដង មានទាំងការប្រើសំលេងមនោសញ្ចេតនា រ៉េប និងស្រែក ហើយលោកធ្វើបានល្អគ្រប់តុងដែលបាននិពន្ធឡើង ទើបធ្វើឲ្យមួយបទនេះរបស់លោក ទទួលបានការគាំទ្រ។

ចង់ដឹងថាបទចម្រៀង របស់លោក គឹម សាន ដែលទើបបង្ហោះក្ដៅៗមានខ្លឹមសារ និងពិរោះរន្ដំយ៉ាងណា សូមអញ្ជើញទស្សនា៖

មតិយោបល់