Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ញាក់សាច់ ដើរម...

ញាក់សាច់ ដើរម៉ូដខ្មោច និងប្រែតយប់មិញ

នៅក្នុងព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្ប:ខ្មែរ» ត្រូវបានគេកត់សម្គាល់ពីការដើរម៉ូដតួអង្គតែងខ្មោច ឬហៅថាតំណាងឲ្យពពួកប្រែតច្រើនជាង ដោយសារតែតារាសិល្ប:ចាស់ក្មេង ត្រូវបានតែងតួជាអង្គប្រែត ឬខ្មោច ប្លែកៗ ហើយបានដើរបង្ហាញលើឆាក ឲ្យភ្លេងពញាក់អារម្មណ៍ ស្ដាប់ និងឃើញព្រឺខ្លួន។ សមាជិកចាស់ថ្មី របស់គ្រួសារតារាកម្ពុជា រួមមាន កញ្ញា ភី សម័យ, អ្នកនាងយីវ មូលីកា, អ្នកនាងសាង សុរិយា, កញ្ញា ទេព មុន្នីរក្សា, លោក សាក់ ស៊ីឌី, លោកឡុង សុខហៀង, កញ្ញា កែវ ពេជ្រកុសុម៉ា, កញ្ញារក្សា (ខេរ៉ា), លោក មាស សៀវប៉ាយ ត្រូវគេឃើញតែងតួយ៉ាងប្លែកភ្នែកតែម្ដង ដោយសឹងតែបានឃើញហើយញាក់សាច់។ ក្រៅពីរំលេចផ្ទាំងទស្សនីយភាពដ៏កម្រឃើញនៅលើវេទិកានេះ តារាសិល្ប:ដែលបានតែងជាតួអង្គខ្មោច ក៏ត្រូវគេដឹងថាលះបង់ពេលវេលាដល់ទៅ២ថ្ងៃ ទាំងការសមឆាក។

ចង់ដឹងថាតួអង្គខ្មោចទាំងអស់ តើតួអង្គណាគួរឲ្យខ្លាចជាងគេតោះសូម អញ្ជើញទស្សនា៖

Loading...