ព័ត៌មានសិល្បៈ និងកម្សាន្ត

ម៉ារ៉ា ប៊ុណ្ណា ទម្លាយរឿងតូចចិត្ត..

ឱកាសបង្ហាញខ្លួនក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្ប:ខ្មែរ» កាលពីយប់ថ្ងៃទី៣ តុលា តារាចម្រៀង លោក ម៉ារ៉ា ប៊ុណ្ណា បានបង្ហាញអារម្មណ៍តូចចិត្តយ៉ាងខ្លាំង បន្ទាប់ពីរថយន្តទីកូ ដែលលោកអះអាងថាសន្សំលុយទិញផង ខ្ចីគេបង្គ្រប់ទិញផងទាំងលំបាក ប៉ុន្តែក្រោយពេលរថយន្តនេះខូចខ្ទេចព្រោះតែបុព្វហេតុមួយ បែរជាគ្មានអ្នកជួយគិតគូរដល់លោកទាល់តែសោះ។ លោកថារាល់ថ្ងៃ ក្រោយពីអស់រថយន្តទីកូ ដែលជាយានប្រចាំថ្ងៃ សូម្បីតែម៉ូតូក៏គ្មានជិះដែរ ដោយចង់ទៅណាមកណាបានត្រឹមតែពឹងមិត្តភ័ក្ដ និងហៅតុកតុកគិតគីឡូ។

លោក ម៉ារ៉ា ប៊ុណ្ណា និយាយថា រថយន្តទីកូដែលអ្នកណាក៏បង្អាប់ថាមិនសមនឹងជិះសម្រាប់រូបលោកជាអ្នកសិល្ប:នោះ លោកអាចទិញវាបានដោយការលំបាកយ៉ាងខ្លាំង ប៉ុន្តែទើបតែទិញ ទើបតែជិះ និងទើបតែបានកាត់តឲ្យប្លែក ដើម្បីត្រៀមថតMV ផង ស្រាប់តែលោកក៏ជួបគ្រោះថ្នាក់ ក្នុងពេលដែលលោកធ្វើដំណើរពីខេត្ត ហើយមានបញ្ហារឿងអត់ងងុយនឹងការហែរបក្សខ្លាំងពេក។

លោកថាគ្រោះថ្នាក់នៅក្នុងពេលនោះ បើលោកស្រវឹងដូចគេចោទមែន ប្រហែលជាស្លាប់បានត់ហើយ អ៊ីចឹងហើយទើបលោកកាន់តែសម្ដែងការអន់ចិត្ត នៅពេលរថយន្តដែលមានតម្លៃថោកតែថ្លៃសម្រាប់លោក ត្រូវខ្ទេចមិនខុសពីសល់តែខ្មោចឡាន ស្រាប់តែមិត្តភ័ក្រ្ត និងក្រុមកាងារហែរបក្ស ដែលលោកចុះជួយមិនបានឈឺឆ្អាលសូម្បីតែខលសួរសុខទុក្ខ។ លោកថាមិនចង់បានអ្វីពីគ្រោះថ្នាក់នេះទេ ប៉ុន្តែហោចណាស់ក៏បានដឹងថារូបលោកអត់ងងុយ ហើយភ្លាត់វេរចង្កូតគ្រោះថ្នាក់ ដែលគួរតែចែករំលែកការយកចិត្តទុក្ខដាក់ ឲ្យសមនឹងការលះបង់របស់លោកនៅក្នុងពេលនោះផងដែរ។

លោកនិយាយថា«ខ្ញុំរាល់ថ្ងៃមិនលាក់ទេ គឺអរ់រថយន្តទីកូនឹងមួយ គឺអស់ម៉្មង ដោយសារតែឡានហ្នឹងខ្ញុំទិញយកមកទុកជិះផង និងទុកថតMV ផង ប៉ុន្តែមិនទាន់បានថតផង ក៏មានគ្រោះថ្នាក់ក្រោយត្រឡប់ពីហែរបក្ស ដែលធ្វើឲ្យលោកបង្ខំចិត្តលក់អេតចាយ ខណ:ដែលលុយដែលយកមកទិញ ក៏ជំពាក់គេមិនទាន់សងអស់!»។

លោក ម៉ារ៉ា ប៊ុណ្ណា បានអះអាងថា ស្ថានភាពរបស់លោកនៅក្នុងពេលនេះ បើគ្មានមិត្តភ័ក្រ្តទៅទទួលឲ្យទៅណា គឺមានតែ ហៅPassApp ប៉ុណ្ណោះ ដោយលោកបានទាំំងចិត្តទុកថាគ្រោះថ្នាក់ដែលបានកើតឡើងគឺដោយសារតែលោកសកម្មខ្លាំងពេកនៅក្នុងពេលនោះ ដោយសុខចិត្តទៅជួយធ្វើយុទ្ធនាការដល់ខេត្តឆ្ងាយៗ ហើយមិនបានសម្រាកគ្រប់គ្រាន់។ លោកថា ថ្ងៃរថយន្តមានគ្រោះថ្នាក់នោះ បើលោកស្រវឹងដូចការចោទប្រកាន់ គឺប្រហែលជាស្លាប់បាត់ហើយ។ លោក ម៉ារ៉ា ប៊ុណ្ណា បានថ្លែងទាំងតូចចិត្តថា គឺជារឿងលំបាកយ៉ាងណាស់ ដែលលោកសឹងតែមិនមានទីផ្សារសិល្ប: ហើយត្រូវខ្ទេចរថយន្តទាំងស្រុង ក្នុងពេលលុយកាក់ដែលយកមកទិញ ក៏មានទាន់សងគេអស់៕

មតិយោបល់