ព័ត៌មានសិល្បៈ និងកម្សាន្ត

សឿន ផានផាភួង កាន់តែព្រលែងដើមទ្រូង ដើម្បីទីផ្សារ

ក្នុងពិធីបិទបញ្ចប់ភាពយន្តភាគរឿង «មន្តស្នេហ៍ អនុសេនីយ៍»របស់ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃទី៦ តុលា តារាសម្ដែងអ្នកនាង សឿន ផានផាភួង ត្រូវគេកត់សម្គាល់ថា កាន់តែស៊ិចស៊ីស្អាតជាងមុន ដោយនាងបញ្ចេញដើមទ្រូង ដោយមិនខ្វល់ពីការប្រមាញ់របស់អ្នកកាសែតនោះទេ ជាពិសេសគឺបានទាំងបើកចំហជំហរថា នាងមិនខ្លាចនឹងបញ្ចេញស្ទីលស៊ិចស៊ីខ្លះនាពេលនេះទេ ដើម្បីពង្រីកទីផ្សារ។ នាងបានទាំងយល់ថា អ្វីដែលខ្លួនលែងបញ្ចេញដើមទ្រូង និងលេងខ្លួនស៊ិចស៊ីចុងក្រោយ បានជួយឲ្យនាងសម្បូរការសម្ដែង បូករួមទាំងការសម្ដែងស្ទើរ មិនមានពេលសម្រាកនៅប៉ុស្ដិ៍លេខ៥ផង។

អ្នកនាង ផាភួត និយាយថា បើទោះជានាងមិនទាន់ហ៊ានសម្ដែងស្រើបស្រាលរោលរាល ប៉ុន្តែសម្រាប់ការបញ្ចេញស្ទីលព្រលែង គល់ដើមទ្រូង និងបញ្ចេញភាពស៊ិចស៊ី ដើម្បីទាក់ទាញក្រសែភ្នែកមហាជន ក្នុងពេលបង្ហាញខ្លួនទៅកាន់ពិធីជប់លៀង ឬពិធីជួបជុំអ្នកសិល្ប:ម្ដងៗ គឺនាងមិនខ្លាចនោះទេ។ នាងថាក្នុងនាមជាអ្នកសិល្ប: ឲ្យតែមានអ្វីល្អ គឺនាងត្រូវបញ្ចេញ ប៉ុន្តែក៏មិនដល់ថ្នាក់ត្រូវកែកុនថែមធ្វើឲ្យមានការភ័យបារម្ភពីផលប៉ះពាល់ និងបញ្ចេញដល់ថ្នាក់រងការរិះគន់នោះទេ ដោយនាងបញ្ជាក់ថា នឹងលែងខ្លួនឲ្យស៊ីចស៊ីកុំឲ្យតែមហាជនថា នាងលែងស្ទីលតែដដែលប៉ុណ្ណោះ។

ជាក់ស្ដែងក្នុងភាពយន្តរឿង«មន្តស្នេហ៍ អនុសេនីយ៍» ដែលនាងទើបតែថតបញ្ចប់នៅប៉ុស្ដិ៍លេខ៥ នាងថាដ្បិតតែត្រូវសម្ដែងជាតួភរិយាឧត្តមសេនីយ៍ ដែលកំណាញ់ និងចិត្តចង្អៀត ប៉ុន្តែនាងក៏ត្រូវផលិតករ ផ្ដល់ឱកាសឲ្យលែងខ្លួន និងបញ្ចេញស្ទីលស៊ិចស៊ី ក្នុងនាមជាម្ដាយសម័យទំនើប ដែលត្រូវការភាពស្អាតជាប្រចាំនោះផងដែរ។ អ្នកនាងថារឿងនេះ នាងត្រូវសម្ដែងជាលំបាកជាងមុន ព្រោះមិនត្រឹមតែលែងទឹកមុខទេ ប៉ុន្តែក៏ត្រូវស្វែងយល់ ពីឥរិយាបទរបស់នាយទាហាន ដើម្បីសម្ដែងឲ្យត្រូវជាតួអង្គរបស់ភរិយានាយទាហានផងដែរ។ ភាពយន្តនេះ នាងថា គ្រោងបញ្ចាំងរហូតដល់ដើមឆ្នាំ២០១៩ឯណោះ ដោយមិនទាន់ដាក់បញ្ចាំងក្នុងពេលឆាប់ៗទេ ថ្វីដ្បិតថា ភាពយន្តទាំងមូលបានបញ្ចប់ការថតទាំងស្រុងតាមរយ:ការរៀបចំពិធីជប់លៀងនាពេលនេះ។ នោះគឺដោយសារតែខាងផលិតករត្រូវការពេលវេលាកាត់តឲ្យបានល្អ ដើម្បីឲ្យភាពយន្តទាំងមូលទាក់ភ្នែក និងមានគុណភាព៕

មតិយោបល់