ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ ណាវីន ត្រូវការជាង៤ម៉ឺនដុល្លារបន្ទាន់ដូរក្រលៀន

មិនដឹងថាតារាចម្រៀង និងជាតារាសម្ដែង អ្នកនាង នៅ ណាវីន មានជំងឺខូចក្រលៀនតាំងពីពេលណានោះទេ ប៉ុន្តែនៅក្នុងពេលនេះស្វាមីរបស់អ្នកនាងគឺលោកទី បានអះអាងថាអ្នកនាងស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយខាងពេទ្យនៅប្រទេសលែងហ៊ានទទួលព្យាបាល និងបានជំរុញឲ្យអ្នកនាងទៅវះកាត់ដោះដូរក្រលៀនជាបន្ទាន់ បើមិនចង់គ្រោះថ្នាក់ដល់ជីវិត។ ជាមួយនឹងតម្រូវការនេះ អ្នកនាងត្រូវស្វាមីប្រកាសថាមិនមានលទ្ធភាពនោះទេ ដោយសារតែឈឺកន្លងមក ក៏លក់ទ្រព្យលក់របស់ព្យាបាលចង់អស់ពីខ្លួនហើយ។

លោកទី ស្វាមីអ្នកនាងនិយាយថា ភរិយារបស់ខ្លួនមានបញ្ហាគ្រោះថ្នាក់ខូចក្រលៀនមួយរយ:មកហើយ ប៉ុន្តែមកពីពេលកន្លងមកអ្នកនាង និងគ្រួសារប្រឹងប្រែងព្យាបាលទើបអាចបន្តការងារសិល្ប: និងការងារផ្ទាល់ខ្លួន ដោយមិនមានអ្នកណាចាប់អារម្មណ៍ថាអ្នកនាងមានជំងឺ។ លោកថាអ្នកនាងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃមួយរយ:មួយមកហើយ ដោយខាងពេទ្យថាបានជំរុញឲ្យបញ្ជូនអ្នកនាងទៅដូរក្រលៀននៅក្នុងប្រទេសឥណ្ឌាឲ្យបានឆាប់ ទើបលោកថា គ្រួសារលោកឈានដល់អស់លទ្ធភាព។

កញ្ញា សុខ ស្រីម៉ុច តារាសម្ដែង បានថ្លែងប្រាប់ថា សភាពអ្នកនាងនៅ ណាវីន កាន់តែធ្ងន់ធ្ងរ ដោយការវះកាត់ដូរក្រលៀនរបស់អ្នកនាងគឺត្រូវការរហូតដល់រង្វង់៥ម៉ឺនដុល្លារ។ យ៉ាងណាមិញ កញ្ញាថា អ្នកនាង នៅ ណាវីន ក៏មានទ្រព្យរបស់ត្រូវលក់ដូរបានប្រមាណជាង១ម៉ឺនដុល្លារផងដែរ ទើបកញ្ញាទទូចឲ្យមានការជួយសង្គ្រោះចំពោះអ្នកនាងដើម្បីឲ្យតារាចម្រៀងរូបនេះ ទទួលបានលទ្ធភាពទៅវះកាត់ដូរក្រលៀន នៅឥណ្ឌា៕

មតិយោបល់