ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតបេក្ខភាព The Voice Canada ដែលជាជនជាតិខ្មែរ បង្ហាញខ្លួន

ទោះមិនបានប្រលងក្នុងកម្មវិធីលំដាប់ពិភពលោកនៅក្នុងស្រុក ប៉ុន្តែកុមារា ឃុន អែនឌី ដែលត្រូវគេស្គាល់ថាជាកូនប្រុសពីរបស់អតីតតារាចម្រៀងអ្នកនាង ឃុន វណ្ណា បានទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុក និងមហាជនក្នុងស្រុកយ៉ាងខ្លាំង ដោយសារតែប្អូនជាកូនខ្មែរតែម្នាក់ ដែលបានចូលប្រលងចម្រៀង The Voice Kids Canada កាលពីឆ្នាំ២០១៦ ហើយបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ហើយបង្ហាញពីពិភពលោកថាជនជាតិខ្មែរក៏មានសមត្ថភាពមិនធម្មតា។ ប្អូនបានបង្ហាញខ្លួនជាមួយម្ដាយកាលពីព្រឹកថ្ងៃទី២៥ តុលា នៅព្រលានយន្តហោះ ដោយបានប្រកាសថាក្នុងដំណើរចុះមកកម្ពុជាលើកនេះ គឺមិនគ្រាន់តែដើម្បីឡើងឆាកច្រៀងរាំឲ្យបងប្អូនខ្មែរបានស្គាល់បានដឹងនោះទេ ប៉ុន្តែក៏បំណងផលិតចម្រៀងដែលមានទាំងភាសាខ្មែរ និងអង់គ្លេសត្រលប់ទៅវិញផងដែរ។

កុមារា ឃុន អែនឌី ដែលអាចនិយាយភាសាខ្មែរបានមិនសូវស្ទាត់បានអះអាងថា ប្អូនបានចូលប្រលងក្នុងកម្មវិធី The Voice Kids Canada បន្ទាប់ពីមានការជំរុញរបស់បងប្រុស និងមិត្តភ័ក្រ្ត ហើយដោយសារតែប្អូនក៏មានសមត្ថភាពក្នុងការបកស្រាយបទចម្រៀងបានច្រើនប្រភេទផង ទើបប្អូនចេះតែជាប់បន្តបន្ទាប់ឆ្លងពីវគ្គទៅវគ្គមួយរហូតឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ប្អូនថាកាន់តែសប្បាយចិត្ត ដោយសារតែខាងគណកម្មការក៏បានផ្ដល់ឱកាសឲ្យប្អូនបកស្រាយបទចម្រៀងជាភាសាខ្មែរ បន្ទាប់ពីបានដឹងថាប្អូនមានឈាមជ័រជាខ្មែរ ដែលធ្វើឲ្យបទចម្រៀងខ្មែរ សូរសៀងខ្មែរ ត្រូវបានបន្លឺលើឆាកអន្តរជាតិរបស់ The Voice Kids Canada។
ក្រោយពីបានបញ្ចប់ការប្រលងប្អូនក៏បានទទួលឱកាសឡើងច្រៀងក្នុងកម្មវិធីតន្ត្រីផ្សេងៗផងដែរ ទើបប្អូនសម្រេចចិត្តចុះមកកម្ពុជាជាមួយម្ដាយ ដើម្បីឡើងច្រៀងលើទូរទស្សន៍តបតាមការអញ្ជើញផង និងដើម្បីមកផលិតចម្រៀងទាំងបទបែបពីជំនាន់ដើម និងបទនិពន្ធថ្មីជាភាសាជាតិ លាយភាសាបរទេសផង។

អ្នកស្រី ឃុន វណ្ណា ដែលត្រូវគេស្គាល់ថាជាអតីតតារាចម្រៀងជើងចាស់ជំនាន់អ្នកស្រី ឆោម ឆវិន និងលោក នូស៊ិប ជាដើម បានអះអាងថា អ្នកស្រីបានចេញពីប្រទេសកម្ពុជាទៅរស់នៅកាណាដាតាំងពីឆ្នាំ១៩៩៥ ដោយក្នុងចំណោមកូនប្រុសស្រីរបស់អ្នកស្រីទាំំង៤ សុទ្ធតែមាននិស្ស័យសិល្ប: ដោយគ្រាន់តែមានតែកូនពៅ គឺ ឃុន អែនឌី ម្នាក់ដែលបានប្រឡូកអាជីពចម្រៀង។ អ្នកស្រីថាខ្លួនចង់ជំរុញឲ្យកូនប្រុសកក្លាយជាតារាអាជីពទើបសម្រេចចិត្តចុះមកផលិតចម្រៀង ដោយអ្នកស្រីបញ្ជាក់ថាដំណើរចុះមករយ:ពេលមួយខែមុនកូនប្រុសចូលកងវិញនេះ គឺនាងផលិតចម្រៀងឲ្យបានច្រើនបទ បន្ថែមពីលើការបង្ហាញខ្លួនឡើងឆាកហង្សមាស ដែលបានទាក់ទងរួចហើយ និងឆាកតន្ត្រីផ្សេងទៀតបើមានការអញ្ជើញ៕
https://www.youtube.com/watch?v=Du5OtsA6Ym0&feature=share

មតិយោបល់