Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត MV យ៉ែម សំអូន...

MV យ៉ែម សំអូន មើលហើយពិតជាក្ដុកក្ដួលចិត្ត!

ចាត់ទុកថាជាជោគជ័យរបស់តារាចម្រៀង និងជាតារាសម្ដែងជើងចាស់លោក យ៉ែម សំអូន ទៀតហើយ ដែលលោកចំណាយពេលផលិតសាច់រឿង និងបកស្រាយបទចម្រៀងហើយ ហើយទទួលបានការចាប់អារម្មណ៍ក្រោយពេលចេញបង្ហោះ។

បទចម្រៀងក្រោមចំណងជើងថា«ទឹកភ្នែកសម្ងាត់ឪពុក»មិនត្រឹមតែធ្វើឲ្យអ្នកដែលមាននាទីជាឪពុកគ្រប់រូបមើលហើយស្លុតចិត្តស្រក់ទឹកភ្នែកនោះទេ សូម្បីតែក្មេងៗ ដែលមិនដឹងពីការលំបាកនៅខាងក្រោយខ្នងរបស់អ្នកមានគុណរបស់ខ្លួន ក៏រំជួលចិត្តនឹងសាច់រឿង និងអត្ថន័យចម្រៀងរបស់លោកមិនតិចដែរ។

បទចម្រៀងដែលមានចំណងជើងថា«ទឹកភ្នែកសម្ងាត់ឳពុក»នេះ ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍តាំងពីមានការចែកចាយ តែម្ដង ដោយបទចម្រៀងនេះត្រូវគេកត់សម្គាល់ថាបុកត្រូវអារម្មណ៍របស់មហាជនភាគច្រើន ដោយសារតែងអត្ថន័យរបស់បទនេះ គឺថ្លែងពីការតស៊ូរបស់ឪពុកគ្រប់គ្នា ដែលកូនៗភាគច្រើនមិនបានដឹង។ អ្នកគាំទ្រជាច្រើនសរសើរថា លោកយ៉ែម សំអូន នៅតែស្ថិតក្នុងការចាប់អារម្មណ៍របស់មហាជនភាគច្រើន គ្រប់ពេលបទចម្រៀងថ្មីរបស់លោកត្រូវបានចេញបង្ហោះ។

ចង់ដឹងថាបទចម្រៀងមួយបទនេះរបស់លោក មានអត្ថន័យ និងសាច់រឿងក្ដុកក្ដួលកម្រិតណា សូមអញ្ជើញទស្សនា៖

Loading...