Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ទេព ពិសិដ្ឋ ក...

ទេព ពិសិដ្ឋ កាន់ពាន The Voice Kids Cambodia

ការប្រកួតរដូវកាលទី២ ក្នុងព្រឹត្តិការណ៍ The Voice Kids Cambodia ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃទី១០ វិច្ឆិកា ដោយបេក្ខភាពកុមារា ទេព ពិសិដ្ឋ ដែលត្រូវគេស្គាល់ជាតារាចម្រៀងអាជីពមួយរូប តាំងពីមុនពេលប្រទ្បង បានក្លាយជាអ្នកកាន់ពាន។ ជ័យជម្នះរបស់ប្អូនមានការអបអរភាគច្រើន បើទោះជាមានវិភាគថា កូនក្រុមរបស់ឱក សុគន្ធកញ្ញា មួយរួបទៀត គឺកុមារា រ៉េត រ៉ែម ដែលមានសមត្ថភាពច្រៀងប្រុសក៏ពីរោះ និងច្រៀងស្រីក៏ពិរោះ មានអ្នកគាំទ្រឡើងខ្ទរខ្ទារឌីយោ។

ការប្រកួតនៅវគ្គបញ្ចប់នោះ បានធ្វើឲ្យអ្នកទស្សនាជក់ចិត្តយ៉ាងខ្លាំង ដោយសារតែបេក្ខភាពតំណាងឲ្យកូនក្រុមរបស់ឱក សុគន្ធកញ្ញា លោក ព្រាប សុវត្ថិ និងកញ្ញា សួស វីហ្សា សុទ្ធតែមានសមត្ថភាពសំឡេងខ្ពស់ ហើយបើនិយាយពីស្ទីលច្រៀងរាំ ក៏ល្អមិនធម្មតា។ ការបញ្ចេញសមត្ថភាព នៅក្នុងយប់នោះ បេក្ខភាពម្នាក់ៗ មិនខុសពីតារាចម្រៀងអាជីពនោះទេ ដោយសារតែកុមារា និងកុមារី ទាំងអស់ ទទួលបានការបង្វឹកបានល្អ។

យ៉ាងណាក៏ដោយ ប្អូនប្រុស ទេព ពិសិដ្ឋ បានក្លាយជាម្ចាស់ពាន ដោយត្រូវហង្សមាស ប្រកាសថាមានអ្នកបោះឆ្នោតឲ្យច្រើនជាងគេ ថ្វីដ្បិតថាដ្យាក្រាមនៃការបោះឆ្នោត មិនត្រូវបានកម្មវិធីបង្ហាញ ដើម្បីឲ្យអ្នកគាំទ្រអស់ចិត្ត។ កុមារា ទេព ពិសិដ្ឋ ទទួលបានទឹកប្រាក់១០០លានរៀល ទទួលបានអាហារូបករណ៍ នៅក្នុងសាលាអន្តរជាតិធំមួយ និងទទួលបានរង្វាន់ជាច្រើនទៀត ក្នុងពេលដែលប្អូន ក៏ត្រូវបានហង្សមាសកុងត្រាឲ្យច្រៀងរយ:ពេលមួយឆ្នាំ ដែលម្នាក់ៗរំពឹងថា នឹងល្បីដោយមិនពិបាក៕

Loading...