Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ហេង ចន្ថា ក្ល...

ហេង ចន្ថា ក្លាយជាតួឯកក្នុងសាច់រឿងថ្មីរបស់ Rith Omega

បន្ទាប់ពីមានដំណឹងថាបទ «មួយណាក៏ដូចមួយណា» របស់តារាចម្រៀងគូម៉ា ត្រូវបានផលិតករល្បីឈ្មោះលោក Rith Omega ប្រកាសជ្រើសរើសតួសម្ដែង ដោយលោកបញ្ជាក់ថា នឹងធ្វើសាច់រឿងក្នុងបទចម្រៀងនេះ ឲ្យខ្លាំងដូចបទ«ឧបសគ្គស្នេហ៍» បានធ្វើឲ្យម្នាក់ៗ អន្ទះសារចង់ដឹងថា តារារូបណា បានក្លាយជាតួឯកក្នុងសាច់រឿងនោះយ៉ាងខ្លាំង ជាពិសេសក្នុងពេលដែលលោកប្រកាសជ្រើសតួ និងតម្រូវឲ្យមានការស្ទាបស្ទង់ប្រជាប្រិយភាពតារា កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាមិញ ម្នាក់ៗបានបង្ហាញការចាប់អារម្មណ៍គួរសម បន្ទាប់ពីមានការទម្លាយថា តួសំខាន់ម្នាក់នៅក្នុងសាច់រឿងថ្មីនោះ គឺកញ្ញា ហេង ចន្ថា ដែលត្រូវគេស្គាល់ថា ជាអតីត Miss Grand Cambodia ក្នុងនោះក៏មានតារាសម្ដែងរូបសង្ហារម្នាក់ ជាតួសំខាន់ផងដែរ។

យោងតាមរូបថតបង្ហោះប៉ុន្មានសន្លឹករបស់លោក Rith Omega គឺបានបង្ហាញថា តួឯកស្រីក្នុងសាច់រឿងបទ«មួយណាក៏ដូចមួយណា» គឺកញ្ញា ហេង ចន្ថា ដែលធ្លាប់តំណាងកម្ពុជា ទៅប្រកួតនៅ Miss Grand Cambodia។ ម្នាក់ៗមានការចាប់អារម្មណ៍មិនតិចទេ ក្នុងពេលដែលបទ របស់លោកគូម៉ា មួយនេះ កំពុងទទួលបានការចាប់អារម្មណ៍ ស្របគ្នាដែលលោក រិទ្ធ អូមេហ្គា ប្រកាសផលិតMV ជាសាច់រឿង។ ប្រភពបន្ថែមពីការបង្ហោះរូបបញ្ជាក់ថា តួស្រីក្នុងសាច់រឿងថ្មីនោះ គឺ កញ្ញា ហេង ចន្ថា ដោយក្នុងពេលនេះ នាងកំពុងចុះសម្ដែង និងត្រូវបានផលិតករ សម្រិតសម្រាំងប្លង់ឲ្យនាង ដើម្បីឲ្យសាច់រឿងនោះ ជួយលើកមុខមាត់ក្រោយពីបានសម្ដែងបទចម្រៀងជាសាច់រឿងនោះផង។

កញ្ញា ហេង ចន្ថា ត្រូវបានប្រភពបញ្ជាក់ថា មានការបង្វឹកមុនសម្ដែង ដើម្បីឲ្យសាច់រឿងដែលនាងធ្វើជាតួឯក មិនមានចំណុចទាស់។ មានការប៉ាន់ស្មានថា តារាស្រីកញ្ញារូបនេះ នឹងទទួលបានភាពលេចធ្លោក្រោយគ្រងតំណែងជាតួឯកក្នុងសាច់រឿងនេះ បន្ទាប់ពីលោក រិទ្ធ អូមេហ្គា បានជប់តារាសម្ដែង ក្នុងសាច់រឿងដែលខ្លួនផលិតជាMV ឲ្យក្លាយជាតារាល្បីច្រើននាក់មកហើយ។ នៅមិនទាន់មានការទម្លាយថា សាច់រឿងក្នុងបទ«មួយណាក៏ដូចមួយណា»របស់លោកគូម៉ា និយាយពីអ្វីនោះទេ ដោយគ្រាន់តែមានការរំពឹងថាសាច់រឿងក្រោមការនិពន្ធ និងដឹកនាំសម្ដែងរបស់ផលិតកររូបនេះ នឹងក្លាយជាសាច់រឿងទាក់ទាញក្រោយចេញជាMV ផ្លូវការ។

តារាសម្ដែងប្រុសសង្ហារមួយរូបទៀត ដែលត្រូវគេថាឈ្មោះ «ថា» ដែលត្រូវបានជ្រើសជាតួរងក្នុងសាច់រឿងនេះដែរ ក៏នឹងឡើងប្រេនដូចគ្នាផងដែរ បន្ទាប់ពីលោកមានសំណាងបានសម្ដែងក្នុងសាច់រឿងនេះ ដែលតារាណាក៍ចង់សម្ដែងក្នុងស្នាដៃរបស់លោក៕

Loading...