Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត រំដួលលិចទឹក ប...

រំដួលលិចទឹក ប្រកាសលេចមុខក្នុងកន្ទ្រឹមអាស៊ាន និងបុណ្យដំរី តំណាង«គ្រួសារតារាកម្ពុជា»

នៅថ្ងៃទី១៦ វិច្ឆិកានេះ តារាល្បីឈ្មោះកញ្ញា រំដួលលិចទឹក នឹងត្រូវចាកចេញពីប្រទេសកម្ពុជាដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍«កន្ត្រឹមអាស៊ាន និងពិធីបុណ្យប្រចាំឆ្នាំ» ដែលប្រកាសធ្វើឡើងនៅថ្ងៃទី១៧ និង១៨ នៅចុងសប្ដាហ៍នេះ ក្នុងខេត្តសុរិន្ទប្រទេសថៃ ដោយដំណើរចាកចេញរបស់នាងគឺតំណាងឲ្យ«គ្រួសារតារាកម្ពុជា»ទាំងមូល។

នាងគ្រោងនឹងបង្អួតឈុតបែបខ្មែរស្រស់ស្អាតដែលទើបច្នៃហើយក្នុងព្រឹត្តិការណ៍ទាំងពីរនោះ ដោយនាងរំពឹងថានឹងទទួលបានការគាំទ្រភាគច្រើន ពីក្រសែភ្នែកម្ចាស់ផ្ទះថៃ និងជនបរទេសដែលចូលរួម។

លោក ផាត់ តារារដ្ឋ ស្ថាបនិក«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា ភាគីខាងអ្នករៀបចំកម្មវិធីប្រចាំខេត្តសុរិន្ទ បានអញ្ជើញ លោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ឲ្យដឹកនាំសិល្បករតំណាងប្រទេសកម្ពុជានោះទេ ប៉ុន្តែដោយសារតែលោកបានស្នើឲ្យ«គ្រួសារតារាកម្ពុជា»ចាត់ចែងតំណាងរបស់ខ្លួនមួយរូបឲ្យចូលរួម ទើបលោកសម្រេចជ្រើសកញ្ញា រំដួលលិចទឹក ឲ្យតំណាងក្រុមដើម្បីចូលរួម។

កញ្ញា រំដួលលិចទឹក ប្រកាសថានាងត្រៀមសំលៀកបំពាក់៣ឈុតសម្រាប់ព្រឹត្តិការណ៍កម្រិតអាស៊ានមួយនេះ តែនាងមិនទាន់ដឹងថា ក្រៅពីគ្រងឈុតបែបខ្មែរបង្អួតក្រសែភ្នែកម្ចាស់ផ្ទះ និងភ្ញៀវដែលចូលរួមតំណាងឲ្យកម្ពុជា តើនាងនឹងត្រូវសម្ដែងបែបណាបន្ថែមទៀតនៅឡើយទេ។

លោក នូ សុភេន នេះជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា ដោយឱកាសដឹកនាំតារាសិល្ប:ឲ្យចូលរួម គឺដោយសារតែបានការស្វះស្វែងរបស់សិល្បការិនីរៀមច្បងគឺអ្នកស្រី រាជនីកន្ទ្រឹម ដែលចង់ឃើញតំណាងសិល្បករខ្មែរបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ទាំងពីរ។

លោកថាសប្បាយចិត្តដែលបានការសហការចាប់ដៃជាមួយ«គ្រួសារតារាកម្ពុជា»សម្រាប់ការបញ្ជូនសិល្បករលើកនេះ ដោយលោករំពឹងថាសិល្បករទាំងអស់ នឹងធ្វើឲ្យប្រទេសថៃ និងបណ្ដាអ្នកភ្ញៀវចូលរួមនៅក្នុងពិធីកាន់តែឲ្យកិត្តិយសដល់សិល្ប:កម្ពុជានោះផង។ ព្រឹត្តិការណ៍នេះនឹងបើកដំណើរចាប់ពី រសៀលថ្ងៃសៅរ៍ទី១៧ វិច្ឆិកា និង ពេញមួយថ្ងៃ នៅថ្ងៃទី១៨ វិច្ឆិកា ក្នុងខេត្តសុរិន្ទ ដោយប្រតិភូរបស់កម្ពុជា និងពីប្រទេសផ្សេងៗ នឹងទៅដល់ប្រទេសថៃមិនឲ្យលើសពីព្រឹកថ្ងៃទី១៧ វិច្ឆិកា៕

Loading...