Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ពិធីថ្វាយគ្រូ...

ពិធីថ្វាយគ្រូកន្រ្ទឹមអាស៊ាន ធ្វើឲ្យខ្មែរភ្ញាក់ខ្លួនក្រញ៉ាង

កាលពីល្ងាចថ្ងៃទី១៦ វិច្ឆិកា រាជិនីកន្ទ្រឹមអ្នកនាង រិន រ័កដា និងតារាកន្រ្ទឹមខ្មែរនៅខេត្តសុរិន្ទ ប្រទេសថៃ បានធ្វើពិធីឡើងផ្ទះកន្រ្ទឹម អមដោយពិធីថ្វាយគ្រូ និងការសម្ដែងសិល្ប:ចម្រុះពីរប្រទេសកម្ពុជា និងថៃ យ៉ាងគគ្រឹកគគ្រេង នៅតំបន់ត្រាវកុត ខេត្តសៀមរាប។ ពិធិមានការចូលរួមពីតារាៗ ផលិតករៗ មកពីប្រទេសទាំងពីរ និងមហាជនយ៉ាងច្រើនកុះករ ដោយក្រោយបញ្ចប់ពិធីថ្វាយគ្រូ ធ្វើឲ្យមហាជនខ្មែរស្រឡាំងកាំងតែម្ដង ជាពិសេសអ្នកភាន់ច្រលំថា កន្រ្ទឹមខ្មែរ គឺជារបស់ថៃកន្លងមក។

អ្នកនាង រិន រ័កដា ដែលជាតារាចម្រៀងកន្រ្ទឹមល្បីល្បាញនៅសុរិន្ទ បានថ្លែងក្រោយពិធីថ្វាយគ្រូកន្រ្ទឹមថា អ្នកនាងគឺជាជនជាតិដើមខ្មែរ រស់នៅខេត្តសុរិន្ទ ប្រទេសថៃ ដែលបាមប្រឡូកអាជីពជាតារាកន្រ្ទឹមអស់ជាច្រើនឆ្នាំមកហើយ ដោយអ្នកនាងបានទាំងចងក្រងសិល្បករផ្នែកកន្រ្ទឹមទាំងនៅកម្ពុជា និងនៅសុរិន្ទ ជាផលិតកម្ម ដើម្បីអភិរក្សសិល្ប:កន្រ្ទឹមមិនឲ្យបាត់បង់នោះផង។ អ៊ីចឹងហើយទើបអ្នកនាង ចំណាយថវិកាប្រមាណជា២០មុឺនដុល្លារ សង់ផ្ទះកន្រ្ទឹមនៅត្រាវកុត ខេត្តសៀមរាប ដោយអញ្ជើញសិល្បករសិល្បការិនី និងមន្ត្រីជាន់ខ្ពស់ ធ្វើពិធីបើកសម្ពោធកាលពីថ្ងៃទី១៦ វិច្ឆិកា យ៉ាងអឹកអធឹក ដោយផ្ទះកន្រ្ទឹមនេះ អ្នកនាងថាសង់ឡើងដើម្បីទុកជាកន្លែងសិក្សា និងបង្ហាត់បង្ហាញសិល្ប:កន្រ្ទឹម ដែលមានតួនាទី ដូចគ្នានឹងសារមន្ទីរកន្រ្ទឹម និងជាសាលាបណ្ដុះបណ្ដាលផងដែរ។ អ្នកនាងថា កន្រ្ទឹមមិនមែនជារបស់ជនជាតិថៃទេ គឺជាកម្មសិទ្ធិរបស់ខ្មែរពិតប្រាកដ ប៉ុន្តែបណ្ដាលមកពីជនជាតិខ្មែរលើនៅសុរិន្ទ ដែលបច្ចុប្បន្នគឺជាទឹកដីថៃ ទើបបងប្អូនខ្មែរមួយចំនួន យល់ថា កន្រ្ទឹមជារបស់ថៃ។ អ្នកនាងថា ជនជាតិខ្មែរសុរិន្ទនៅលើទឹកដីថៃ ប្រឹងប្រែងអភរក្សកន្រ្ទឹមរបស់ខ្មែរណាស់ ដោយក្រៅពីចងក្រងគ្នានិយាយភាសាខ្មែរ ក៍បាននិពន្ធបទចម្រៀងកន្រ្ទឹមជាភាសាខ្មែររហូតកន្រ្ទឹមខ្មែរល្បីល្បាញនៅក្នុងប្រទេសថៃផង។ អ្នកនាងថា ដោយសារតែចង់អភិរក្សសិល្ប:កន្រ្ទឹមឲ្យពិភពលោកដឹងថា សិល្ប:នេះជារបស់ខ្មែរ ទើបអ្នកនាង និងសិល្បករកន្រ្ទឹមស្ទើរទាំងអស់នៅសុរិន្ទរួមគ្នា ធ្វើផ្ទះកន្រ្ទឹមនៅត្រាវកុតនោះឡើង ដោយនឹងរៀបចំគ្រូកន្រ្ទឹមៗជើងចាស់ ឲ្យមកបង្ហាត់ដល់ជនជាតិខ្មែរ ឲ្យបានយល់ដឹងពីកន្រ្ទឹម ដើម្បីឲ្យសិល្ប:មួយនេះ នៅតែត្រូវបានរក្សាក្នុងផ្នត់គំនិតជនជាតិខ្មែរ។

ជាមួយនឹងការទម្លាយឲ្យដឹងរបស់សិល្បការិនី ដែលបានទទួលងារពីរដ្ឋមន្ត្រីក្រសួងព័ត៍មានកម្ពុជាថាជា រាជិនីកន្រ្ទឹម បានធ្វើឲ្យជនជាត់ខ្មែរកណ្ដាលភ្ញាក់ខ្លួនក្រញ៉ាងតែម្ដង ជាពិសេសអ្នកធ្លាប់យល់ថា កន្រ្ទឹមមិនមែនជារបស់ខ្មែរទេ ដោយខ្លះយល់ថាគឺជារបស់ជនជាតិថៃ ព្រោះតែកន្រ្ទឹមនៅសុរិន្ទប្រទេសថៃរីកចំរើនខ្លាំងនោះ។ អ្នកនាង រិន រ័កដា បញ្ជាក់ថា អ្នកនាងនឹងប្រមូលតារាខ្មែរកណ្ដាលឲ្យចូលរួមអភិរក្សចង្វាក់កន្រ្ទឹមខ្មែរឲ្យបានច្រើន ដោយនឹងបន្តផលិតបទចម្រៀងកន្រ្ទឹម និងផ្សព្វផ្សាយឲ្យបរទេសដឹងថា កន្រ្ទឹមមិនមែនជារបស់ជាតិសាសន៍ណាទាំងអស់ តែជារបស់ខ្មែរសុទ្ធសាធ តាំងពីទឹកដីសុរិន្ទ មិនទាន់ក្លាយជាទឹកដីថៃ។ ក្នុងពិធីនោះ គេឃើញមានការប្រគំសិល្ប: និងសម្ដែងរបាំ ពីសិល្បករល្បីៗមកពីសុរិន្ទ និងពីភ្នំពេញ ដល់យប់ជ្រៅ៕

Loading...