Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាសម្តែង ណា...

តារាសម្តែង ណាខុន​ រំលេចជំនួញក្រោយឡើងកូដ

គ្មានអ្នកណាមិនដឹងនោះទេ ថាអតីតតារាចម្រៀង លោក ណាខុន បានក្លាយជាតារាចម្រៀង ដែលជោគជ័យម្នាក់ បន្ទាប់ពីមានឱកាសបានសម្ដែងក្នុងរឿង«ផ្កាថ្ម» និងបានសាងស្នាដៃក្នុងភាពយន្តនាពេលចុងក្រោយ។ អ្វីដែលគេភ្ញាក់ផ្អើលគឺលោកបានក្លាយជាអ្នកជំនួញទឹកអប់ ម៉ាកNK Nakhon ដែលជាឈ្មោះរបស់ខ្លួនមួយទៀត។

​តារាសម្ដែង ណាខុន និយាយ ថា ដោយសារតែមានចិត្តស្រលាញ់ និងចង់បង្កើតមុខរបរស្នាដៃរបស់ខ្លួន ទើបជម្រុញឲ្យលោក នឹកឃើញផលិតទឹកអប់ ដោយដាក់ឈ្មោះ NK Nakhon ផ្ទាល់តែម្តង។ លោកថា ទឹកអប់នេះ ផ្សំពីវត្ថុធាតុដើម នៅប្រទេសបារាំង និង ធ្វើការវេចខ្ចប់នៅហុងកុង ចំណែកគុណភាពគឺមានក្លិនជាប់ ២៤ ម៉ោង ធានាថា បុរសៗទាំងអស់នឹងជាប់ចិត្តជាមួយនឹងក្លិនបែបទាន់សម័យ ចំណែកតំលៃសមរម្យ ដែលអាចឲ្យអ្នកប្រើប្រាស់ ទទួលយកបានទាំងគុណភាពនិងតំលៃ។ ទាក់ទងនឹងការចំណាយដើមទុនប៉ុណ្ណា សម្រាប់ផលិតទឹកអប់ខ្លួនឯងនោះមានទឹកប្រាក់យ៉ាងណានោះ ណាខុន មិនទាន់បញ្ជាក់ពីចំនួនពិតប្រាកដនោះទេ គឺគ្រាន់តែបង្ហើបថា ខ្ទង់ ម៉ឺនដុល្លារឡើងទៅ។

​ងាកមករឿង ផ្ទាល់ខ្លួនវិញ ណាខុន ត្រូវបានអ្នកគាំទ្រទាំងទ្វេរ ផ្គូរផ្គងជាមួយនឹងតារាសម្តែងស្រីសំដីផ្អែមរាងស្រលូន កញ្ញា ឌុច លីដា ថា អ្នកទាំងពីរពិតជាសាកសមជាគូនិងគ្នាណាស់ ព្រោះមួយរយ:ចុងក្រោយនេះ អ្នកទាំងពីរ ហាក់បីដូចជាមិនសូវមមាញឹកថតរឿងជាមួយគ្នាទេ ប៉ុន្តែពួកគេប្រៀបបីដូចលលក ញីឈ្មោលអីចឹង ទៅណាមកណាគឺបណ្តើរគ្នាត្រសង៕​

Loading...