ព័ត៌មានសិល្បៈ និងកម្សាន្ត

សូមចូលរួមរំលែកទុក្ខ! ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ ស្តេចចាប៉ីដងវែង ដ៏ល្បីល្បាញរបស់កម្ពុជា បានទទួលមរណភាពហើយ

ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បានទទួលមរណ:ភាព ដោយរោគាពាធ នៅក្នុងមន្ទីរពេទ្យ ក្នុងងព្រះជន្ម ៨២ ឆ្នាំ កាលពីវេលាម៉ោង​ ១និង៣០នាទីទៀបភ្លឺ​ថ្ងៃទី ១៧​ ខែវិច្ឆិកា ឆ្នាំ ២០១៨ ​។

សពស្តេចចាប៉ី ប្រាជ្ញ ឈួន ត្រូវបានដឹកចេញពីមន្ទីរពេទ្យកាលម៉ែត្រ យកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់