Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មិញ សុធីវណ្ណ ...

មិញ សុធីវណ្ណ បង្កើតPage គាស់កកាយស្នាដៃ

មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីតារាចម្រៀងជើងចាស់ល្បីល្បាញ លោក មិញ សុធីវណ្ណ ដែលត្រូវគេស្គាល់ថាជាម្ចាស់បទ«លក់ស្រែចូលបា» ប្រកាសដំណើរការផេកផ្លូវការផ្ទាល់ខ្លួនមួយ ដោយក្នុងផេកនោះ លោកប្រើសម្រាប់បង្ហោះបទចម្រៀង និងស្នាដៃចាស់ៗកន្លងមក ដែលមិនខុសពីឃ្លាំងឯកសារ និងទុកសម្រាប់បង្ហោះស្នាដៃថ្មីរបស់លោក ដើម្បីកុំឲ្យមហាជន ពិបាកស្វែងរក។

លោក មិញ សុធីវណ្ណ បានថ្លែងបញ្ជាក់ថា ស្នាដៃជាច្រើន ដែលលោកផលិតបាន ប្រសិនបើលោកមិនធ្វើការបង្ហោះទុកជាឯកសារនោះទេ គឺមិនខុសពីកប់ទុកចោលនោះឡើយ ទើបបង្កើតផេក ដែលមានឈ្មោះថា “Suthyvann Studio Recording” ដើម្បីគាស់កកាយនូវស្នាដៃទាំងនោះ។ ផេកផ្លូវការមួយនេះ នឹងមិនខុសពីទីលានបង្ហាញមបទពិសោធន៍ក្នុងនាមជាអ្នកនិពន្ធ និងជាអ្នកចម្រៀងនោះទេ ខណ:ដែលការបង្ហោះនូវបទចម្រៀងថ្មីៗ គឺដើម្បីឲ្យអ្នកចង់ស្រាវជ្រាវនូវបទចម្រៀងចាស់ៗរបស់លោក មិនពិបាកដូច ក៍ដូចជាដើម្បីផ្សាព្វផ្សាយនូវស្នាដៃទាំងនោះ។ ផេកនេះ ក៍ដើម្បីប្រើសម្រាប់បង្ហោះសកម្មភាព និងស្នាដៃបទចម្រៀងថ្មីៗផងដែរ ដើម្បីកុំឲ្យយល់ថា លោកភ្លេចសិល្ប: ហើយមានស្នាដៃថ្មីបង្អួតមហាជន។

ផេកថ្មីដែលមានឈ្មោះថា«Suthyvann Studio Recordin»នេះ ក៍ទទួលសេវាបំពេញការងារទាក់ទង នឹងការផលិតបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀងជំនាន់ដើម។ លោកថា ខ្លួនខិតខំការពារស្នាដៃដែលកសាងបាន ដូចជាបទចម្រៀងដែលបន្សល់ទុកជាមរតកឲរលកក្រោយបានឈ្វេងយល់ពិបាកបំផុត ទើបចាត់ទុកថា ការបង្កើតផេកថ្មី ផ្សព្វផ្សាយស្នាដៃ គឺអ្វីដែលលោកត្រូវតែធ្វើ។ ម្ចាស់បទ«លក់ស្រែចូលបា» រូបនេះបន្តថា គោលបំណងដែលលោកបង្កើpag នេះ គឺទី១ចង់បង្ហាញនូវការសាងស្នារដៃដែលលោកបានប្រឡូកវិស័យតន្រ្តី និងចម្រៀងតាំងពីទស្សវត្តន៍៨០ ដោយមានការទទួលបានការគាំទ្ររហូតដល់បច្ចុប្បន្នបញ្ជ្រាបដល់យុវ័យជំនាន់ក្រោយ និងទី២ដើម្បីរំលេចស្នាដៃ original song ដែលលោកផលិតបានថ្មី៑។ សម្រាប់ទី៣លោកថា ដើម្បីបន្សល់ទុកលើប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែទំនើប ងាយស្រួលផ្សព្វផ្សាយសម្របអារម្មណ៍មហាជនទូទៅនៅក្នុងជីវិតចុងក្រោយរបស់លោក។
គួរបញ្ជាក់ថាPageមួយនេះតាមការបង្ហើបឲដឹងនឹងមានចេញចម្រៀងថ្មីៗស្នាដៃកូនខ្មែរក្នុងន័យលើកកម្ពស់សិល្ប:ចម្រៀងខ្មែរ។លើសពីនេះមានគម្រោងយកតារាចម្រៀងថ្មីចាស់ជាច្រើនដួងចូលជាសមាជិកដើម្បីច្រៀងតាមផែនការចែកជូនអ្នកគាំទ្រ។

ដូច្នេះប្រិយមិត្តរង់ចាំតាមដានទាំងអស់គ្នានិងជួយឲតម្លៃហើយលើកទឹកចិត្តស្នាដៃកូនខ្មែរជាបន្តទៀត។

Loading...