Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត សិល្បការិនីហ្...

សិល្បការិនីហ្វេសប៊ុកមួយរូប ត្រូវគេទម្លាយរូបលើគ្រែ យ៉ាងរសើបជាមួយបុរសជាប្ដីគេ

គ្មានអ្នកណាមិនដឹងនោះទេ ថាអ្នកនាង គង់ សុត្រាវី ត្រូវបានគេចាត់ទុកថាជាតារាហ្វេសប៊ុកដែលមានអ្នកគាំទ្រ មិនចាញ់តារាសិល្ប:ល្បីឈ្មោះមួយរូបនោះទេ ដោយសារតែអ្នកនាងចូលចិត្តបង្ហោះរូបថតស្អាតៗឡូយៗទាក់ភ្នែក ស្របគ្នាដែលអ្នកនាង ក៏ជាម្ចាស់ជំនួញធំ២ គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក ដែលភាគច្រើនគឺមានទំនាក់ទំនងជាមួយតារាល្បីៗ។ អ៊ីចឹងហើយ ទើបម្នាក់ៗភ្ញាក់ផ្អើល នៅពេលអ្នកនាងស្រាប់តែត្រូវប្រភពមួយបញ្ចេញរូបថតលើគ្រែជាមួយបុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាអតីតឧកញ៉ា ល្បីឈ្មោះ ដែលមានប្រពន្ធកូនស្របច្បាប់រួចទៅហើយ។

ការទម្លាយចេញនេះ ទំនងជាកើតចេញពីអតីតអ្នកជិតស្និទ្ធិរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក។ យោងតាមរូបថតដែលបានបញ្ជូនមកកាន់ស្ថាប័នព័ត៌មាន និងអ្នកលេងហ្វេសប៊ុកមួយចំនួន បុរសដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះ គឺអតីតឯកឧត្តម និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ភាគច្រើនក្នុងសង្គម និងជាបុរសសំបូរទ្រព្យមហាសាល ដែលស្ថាប័នយើងរក្សាសិទ្ធិមិនទាន់បង្ហាញមុខ។

រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរសដែលមានភរិយាស្របច្បាប់ហើយនោះ។ ឯកសារភាគច្រើនត្រូវគេទម្លាយថា គឺជាឯកសារក្លែងបន្លំ ដែលអ្នកនាងធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ប្រសិនបើរឿងរ៉ាវស្នេហាត្រូវបានបែកធ្លាយ ហើយស្ត្រីជាភរិយាដើមប្ដឹងរឹបអូសយក។
ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថានឹងបកស្បែកឲ្យកាន់តែខ្លាំងបើ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបតនិយាយថា«វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណ: ហើយទុកឲ្យភរិយាគេដឹងគេប្ដឹងវាឲ្យបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹងក្រោយ វាដើរអួតគេថាវាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ)ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។

ប្រភពទម្លាយរឿងនេះបន្តថា កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលឲ្យប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់។ យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់លានដុល្លារ។ ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះឲ្យកាន់តែខ្លាំង ដើម្បីបកស្បែកឲ្យច្បាស់ជាងនេះ។

ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោងតាមរូបថតលើគ្រែដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកឲ្យអ្នកនាងលាងជម្រះពីការចោទប្រកាន់ ដោយសារតែបុរសសំបូរទ្រព្យនោះ ត្រូវគេស្គាល់ថាមានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។ យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីឲ្យដឹងច្បាស់ថាអ្វីដែលបានទម្លាយចេញមានការពិតកម្រិតណា?

Loading...