Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត ​រឿងអាស្រូវផ្...

​រឿងអាស្រូវផ្លូវភេទតារាហ្វេសប៊ុក គង់ សុត្រាវី ឈានដល់ការបង្ហាញមុខអតីតឧកញ៉ា ហូ ចំរើន

បន្ទាប់ពីមានសារអនាមិកទម្លាយឲ្យដឹងពីទំនាក់ទំនងស្នេហាលួចលាក់រវាងតារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី ម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ឡើងផ្អើលស្រទាប់មហាជន តារាហ្វេសប៊ុករូបនេះបានចេញមុខបកស្រាយ ដោយអ្នកនាងគឺជាអ្នកបង្ហាញមុខបុរសដែលខ្លួនលួចលាក់ស្នេហា គឺ លោកហូ ចំរើន ដែលត្រូវគេស្គាល់ថាជាអតីតឧកញ៉ាល្បីឈ្មោះ ដែលទើបមានរឿងជាប់ពន្ធនាគារក្ដៅៗ។ ការបំភ្លឺរបស់អ្នកនាង ធ្វើឲ្យមានការទម្លាយឯកសារមួយចំនួនភ្លាមៗ បង្ហាញថាអ្នកនាង និងលោក ហូ ចំរើន បានទាក់ទងគ្នាក្នុងពេលដែល លោកហូ ចំរើន ស្ថិតក្នុងចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ជាមួយនឹងភរិយាសព្វថ្ងៃ ផ្ទុយពីច្បាប់ឯកពន្ធភាព អមដោយឯកសារក្លែងបន្លំមួយចំនួន។

អ្នកនាង គង់ សុត្រាវី បង្ហោះជាសាធារណ:ថា លោកហូ ចំរើន ដែលត្រូវគេស្គាល់ថាអតីតឧកញ៉ា និងមានឋាន:ជាឯកឧត្តមជាន់ខ្ពស់ គឺជាអតីតស្វាមីរបស់អ្នកនាង ដោយក្នុងឯកសារដែលបានធ្លាយចេញ គឺអ្នកនាងបានប្រើឈ្មោះលោក ហូ ចំរើន ថា ហូ សម្បត្តិ ដើម្បីឲ្យលោក ហូ ចំរើន ក្លាយជាស្វាមីស្របច្បាប់របស់អ្នកនាង ក្នុងពេលដែលលោកហូ ចំរើន ក៍ជាស្វាមីស្របច្បាប់របស់ស្ត្រីមួយផ្សេងទៀត។ អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកថា«ពីប្រពន្ធដើមក្លាយជាស្រីលួចលាក់ អ្នកណាយល់អារម្មណ៍នេះ តើឈឺចាប់ទេ ឈឺណាស់ តែអ្វីវាកន្លងហួសហើយ បើអ្នកយកបានបុរសនោះហើយ ម៉េចមិនរស់នៅឲ្យសុខរៀងខ្លួនទៅ ខ្ញុំសុខចិត្តខាំមាត់ ដើរចេញហើយ តើចង់បានអីទៀត»។ ជាមួយគ្នានោះ អ្នកនាងក៏បានបង្ហោះភ្ជាប់រូបថតផ្អែមល្ហែមមួយសន្លឹកជាមួយលោក ហូ ចំរើន ដោយភ្ជាប់ប្រយោគថា«រូបនេះកាល៥ឆ្នាំមុន» ដែលមានន័យថាអ្នកនាងគឺជាភរិយាដើម។ ឆ្លើយតបនឹងការបង្ហោះនេះ ឯកសារទម្លាយចេញត្រូវគេឃើញលេចឡើងក្នុងដៃបណ្ដាញសារព័ត៌មានភ្លាមៗនៅប៉ុន្មានម៉ោងក្រោយ ដោយឯកសារទាំងនោះ សុទ្ធតែបានបង្ហាញលោក ហូ ចំរើន គឺជាមនុស្សតែម្នាក់នឹងលោក ហូ សប្បត្តិ ដែលឯកសារទាំងនោះធ្វើឲ្យផ្ទុះមន្ទិលកាន់តែខ្លាំង ក្រោយពីអ្នកស្រី គង់ សុត្រាវី បង្ហាញមុខមាត់លោក ហូ ចំរើន ជាសាធារណ:។

ប្រភពច្បាស់ការទម្លាយថា បើអ្នកនាងជាភរិយាដើម ហេតុអ្វីនៅថ្ងៃរៀបការរបស់លោក ហូ ចំរើន និងភរិយាស្របច្បាប់បច្ចប្បន្នកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ មិនមានប្រតិកម្ម ក្នុងពេលដែលលោកហូ ចំរើន ក៏បានប្រកាសពីភាពនៅលីវ ឬមិនពាក់ព័ន្ធជាមួយស្រីណា ហើយបានធ្វើពិធីមង្គលការយ៉ាងកក្រើកនៅក្នុងពេលនោះ។ ប្រភពបញ្ជាក់ថា ឯកសារប័ណ្ណគ្រួសាររបស់អ្នកនាង គង់ សុត្រាវី អ្នកនាងបានដាក់ថាស្វាមីរបស់ខ្លួនឈ្មោះ ហូ សម្បត្តិ តែបានបិទរូបថតលោក ហូ ចំរើន ដោយអ្នកទាំងក៏មានឯកសារបញ្ជាក់ថា លោក ហូ ចំរើន គឺជាឪពុកកូនស្រីពៅរបស់អ្នកនាង ដែលទើបតែមានអាយុជាង៦ខែ ដែលមានន័យថា អ្នកទាំងពីរកំពុងទាក់ទងគ្នា មិនដូចឃ្លាថាជាអតីភរិយា។ លោក ហូ ចំរើន រៀបការស្របច្បាប់ជាមួយនឹងអ្នកស្រី គារ សុខគារ នៅថ្ងៃទី៦ តុលា ក្នុងឆ្នាំ២០១៤ ប៉ុន្តែឯកសារប័ណ្ណគ្រួសាររបស់អ្នកនាង គង់ សុត្រាវី និង លោក ហូ ចំរើន ដែលក្លែងបន្លំឈ្មោះផ្សេងថា ហូ សម្បត្តិ ទើបតែចុះនៅថ្ងៃទី២០ ខែឆ្នាំដដែល ដែលមានន័យថា ទំនាក់ទំនងអ្នកទាំងពីរកើតឡើងក្រោយអាពាហ៍ពិពាហ៍ស្របច្បាប់។ ប្រភពបញ្ជាក់ថា ដើម្បី គេចពីច្បាប់ឯកពន្ធភាព និងគេចពីការរឹបអូសទ្រព្យបើមានឡើងការប្ដឹងឡើងពីភរិយាស្របច្បាប់ ទើបឯកសារមិនស្របច្បាប់ ពាក់ព័ន្ធនឹងការក្លែងឈ្មោះលោក ហូ ចំរើន ថា ហូ សម្បត្តិ បានកើតមានឡើង។ ប្រភពនោះបន្តថា ការទម្លាយមុខមាត់លោក ហូ ចំរើន ពីសំណាក់ អ្នកនាង គង់ សុត្រាវី ទាំងក្នុងការបង្ហោះ និងក្នុងComment ឆ្លើយតបអ្នកលេងហ្វេសបុក កំពុងធ្វើឲ្យភរិយាស្របច្បាប់មានការភ្ញាក់ផ្អើល និងអាចឈានដល់ការដាក់បណ្ដឹង ពីបទក្លែងបន្លំឯកសារ និងបទសាហាយស្មន់ជាមួយស្វាមីរបស់ខ្លួន ប្រសិនបើភរិយាដើមមិននៅស្ងៀម។

រឿងរសើបរបស់តារាហ្វេសប៊ុកនេះ កំពុងទាញអារម្មណ៍អ្នកលេងហ្វេសប៊ុកឲ្យតាមដានកាន់តែខ្លាំង ជាពិសេសគឺបន្ទាប់ពីអ្នកនាង គង់ សុត្រាវី បកស្រាយថាលោក ហូ ចំរើន គឺជាអតីស្វាមី តែបែរជាមានឯកសារបច្ចុប្បន្នបញ្ជាក់ថាលោក ហូ ចំរើន នៅតែជាស្វាមីរបស់អ្នកនាង ហើយថែមទាំងមានឯកសារបន្លំឈ្មោះលោក ហូ ចំរើន ថា ហូ សម្បត្តិ ផ្ទុយពីច្បាប់ ដែលមានន័យថាតួអង្គតែម្នាក់ តែដើរតួពីរ។ យ៉ាងណាមិញគេឃើញ អ្នកនាងគង់ សុត្រាវី បិទមុខលោក ហូ ចំរើន ក្នុងការបង្ហោះជាថ្មី។

បណ្ដាញសារព័ត៍មានផុសញូ នឹងរង់ចាំទទួលការបកស្រាយ ពីសំណាក់អ្នកនាង គង់ សុត្រាវី និងភាគីពាក់ព័ន្ធ លើករណីបែកធ្លាយឯកសារទាំងនេះ។

Loading...