ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនគួរជឿ ឪពុក ឆៃលី ដាឡែន គាំងបេះដូងទាំងកណ្ដាលយប់

កាលពីយប់ថ្ងៃទី២៧ វិច្ឆិកា វេលាម៉ោង១០ និង២០នាទី មានដំណឹងថាលោក មឿន ឆៃ ឪពុកបង្កើតរបស់អ្នកនាង ឆៃលី ដាឡែន ដែលត្រូវគេស្គាល់ថាម្ចាស់វង្សតន្ត្រីទ្រង់ទ្រាយធំប្រចាំនៅខេត្តបាត់ដំបង បានទទួលមរណភាព ក្នុងពេលដែលលោកទើបតែមានវ័យ៦៨ឆ្នាំ និងមិនមានសុខភាពទ្រុឌទ្រម។ លោកត្រូវបានគេអះអាងថា បានទទួលមរណភាពដោយជំងឺគាំងបេះដូង ខណ:ដែលអ្នកនាងឆៃលី ដាឡែន ប្រកាសថាមិនអាចទទួលបាន។

អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន ថ្លែងទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ៦៨ធ្វើឲ្យគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។ អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា ដើម្បីរៀបចំបុណ្យសពឲ្យឪពុក។ អ្នកនាងថាសពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី៣០ វិច្ឆិកា នឹងកំណត់បូជា ដោយអ្នកនាងស្នើឲ្យសាច់ញាតិបងប្អូន និងតារាសិល្ប:ចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្ប: ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយ:ការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង៕

មតិយោបល់