ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត ប៉ះម៉េម៉ាយសប្បាយចិត្តម្ដង ក្នុងព្រឹត្តិការណ៍ធំនៅកូរ៉េតែម្ដង

ក្នុងវេទិកាសន្និសីទកាសែតទ្រង់ទ្រាយធំ កាលពីរសៀលថ្ងៃទី៨ ធ្នូ តារាចម្រៀង លោកសាន ផានិត និងម្ចាស់បទមេម៉ាយសប្បាយចិត្ត កញ្ញា រ័ត្ន រចនា ត្រូវគេអះអាងថា បានប៉ះគ្នាលើកដំបូងនៅក្នុងវេទិការាត្រីសមោសរខ្នាតធំ នៅក្នុងប្រទេសកូរ៉េខាងត្បូងតែម្ដង ខណ:ដែលកម្មវិធីនេះ គឺវេទិកាជួបជុំរបស់បងប្អូនពលករខ្មែរប្រចាំឆ្នាំ និងមានទាំងវេទិកាបប្រគល់ពានជូនដល់តារាចម្រៀង និងម្ចាស់ជ័យលាភីបុរសឯកនារីឯកនាថ្ងៃនោះផង។ នេះជាវេទិកាដែលរៀបចំដោយស្ថានទូតកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ក្រោមការសហការពីលោក ឡេង ណាវ៉ាត់ត្រា ដែលជាអ្នកជំនួញ និងជាម្ចាស់គម្រោងដីធ្លីល្បីឈ្មោះ។

លោក សាន ផានិត និយាយថា លោកខានចេញច្រៀងក្រៅប្រទេសជាយូរមកហើយ ទើបលោកសប្បាយចិត្តយ៉ាងខ្លាំង ដែលគណកម្មការរៀបចំពេញចិត្តឲ្យលោកចេញទៅកូរ៉េ ហើយបានប៉ះគ្នាជាមួយតារាចម្រៀងខេម កញ្ញា រ៉ូលីន និងតារាចម្រៀងមួយចំនួនទៀត។ យ៉ាងណាមិញ លោកថាក្នុងចំណោមតារាចម្រៀង ដែលត្រូវចេញទៅសម្ដែងភាគច្រើនរូបលោកសុទ្ធតែធ្លាប់ឡើងឆាកប៉ះគ្នា គឺលើកលែងតែម្ចាស់បទម៉េម៉ាយសប្បាយចិត្ត ដែលលោកមិនធ្លាប់បានចាប់ដៃគូ ដែលលោកបញ្ជាក់ថា ជំនួបប៉ះគ្នាលើកនេះ គឺធ្វើឲ្យលោកយល់ថា ជាជំនួបនៅលើវេទិកាធំមួយ ហើយស្ថិតក្នុងប្រទេសកូរ៉េ ដែលមានជនជាតិខ្មែររស់នៅច្រើនទៅទៀត។

លោកគម្រោងត្រៀមខ្លួនបកស្រាយបទចម្រៀងច្រើនបទ ជាមួយតារាស្រីរូបនេះ ដោយលោកក៏គម្រោងបកស្រាយបទរាំវង់រាំក្បាច់ និងបទញាក់ឲ្យរន្ថើនវេទិកានៅក្នុងប្រទេសកូរ៉េនោះផងដែរ។ កម្មវិធីដែលលោក និងកញ្ញា រ័ត្ន រចនា ប៉ះគ្នាលើកទីកដីកូរ៉េនោះ គឺចំថ្ងៃឆ្លងឆ្នាំថ្ងៃ៣១ ធ្នូ ដោយលោករំពឹងថា នឹងទទួលបានជោគជ័យខ្លាំងក្លា ក្នុងឱកាសបង្ហាញខ្លួននោះ។
លោក ឡេង ណាវ៉ាត់ត្រា បានអះអាងថា កម្មវិធីដែលគ្រោងធ្វើឡើងនោះ គឺជាការរៀបរបស់ឯកអគ្គរាជទូតរបស់ប្រទេសកម្ពុជាប្រចាំ នៅក្នុងប្រទេសកូរ៉េ ដើម្បីឲ្យបងប្អូនពលករកូរ៉េទូទាំងប្រទេសកូរ៉េ បានរីករាយជាមួយនឹងកម្មវិធីសិល្ប: បន្ទាប់ពីធ្វើការហត់ពេញមួយឆ្នាំ តាំងពីដើមខែមករា។

កម្មវិធីនេះ មានលក្ខណ:ខុសប្លែកជាងមុនត្រង់មានការប្រទ្បងចម្រៀង និងប្រទ្បងបុរសឯកនារីឯក ដោយខាងស្ថានទូតកម្ពុជា បានដំណើរជ្រើសរើសអ្នកប្រទ្បងចម្រៀង និងអ្នកប្រទ្បងសម្រស់ជាបណ្ដើរៗមកហើយ ដើម្បីធ្វើការប្រកួតជម្រុះនៅថ្ងៃទី៣១ ធ្នូ ហើយពេលរាត្រីក៏មានការប្រគំតន្ត្រីរាំលេងពីតារាចម្រៀងពីកម្ពុជា ដែលរួមមានលោកសាន ផានិត និងលោកខេមជាដើមនោះ។ លោកថាសម្រាប់ការដាក់ពាក្យប្រទ្បងចម្រៀង និងប្រទ្បងសម្រស់ គឺក្រុមពលករមិនមានការចំណាយប្រាក់សូម្បីតែមួយរៀល ផ្ទុយទៅវិញគឺបានទទួលប្រាក់រង្វាន់ពីលេខ១ ដល់លេខ៥ សម្រាប់វិញ្ញាសារមួយៗ ពីក្រុមហ៊ុនឡេងណាវ៉ាត់ត្រា ដែលលោកប្រកាសថា មិនទាន់ចង់បង្ហើបដោយរង់ចាំកៀគរការគាំទ្រឲ្យបានច្រើនបន្តិចទៀតសិន។

ប៉ុន្តែសម្រាប់កម្មវិធីរាត្រីសមោសរ និងការរាំកម្សាន្តនៅពេលយប់ ដែលមានតារាល្បីៗបង្ហាញខ្លួន គឺតម្រូវឲ្យទិញបុងញាំអាហារប៊ុហ្វេខ្លួនឯង ក្នុងម្នាក់ប្រមាណជា២០ដុល្លារ ដោយសារតែលោករ៉ាប់រងតែរឿងនាំតារាចម្រៀងទៅ ផ្ដល់ប្រាក់រង្វាន់ដល់អ្នកឈ្នះ និងការចំណាយលើការជួយទីតាំង ក៏ដូចជាការរ៉ាប់រងលើសន្តិសុខនៅក្នុងពិធី ចំណែកការចំណាយលើអាហារគឺអ្នកចូលរួមត្រូវរាប់រងខ្លួនឯង។
តំណាងអ្នករៀបចំប្រចាំនៅក្នុងប្រទេសកូរ៉េ បានថ្លែងបញ្ជាក់ថា កម្មវិធីមួយនេះ នឹងអាចទទួលអ្នកចូលរួមបានតែ១៥០០នាក់ប៉ុណ្ណោះ ដោយសារតែតម្រូវការសាលមិនមែនធំខ្លាំង ខណ:ដែលអ្នកប្រទ្បងចម្រៀង និងប្រទ្បងសម្រស់ ក៏ត្រូវបានកម្មវិធីរំពឹងថា នឹងចូលរួមច្រើន ដោយសារតែអ្នកជាប់ នឹងត្រូវបានបង្ហាញមុខក្នុងសកម្មភាពសិល្ប:តូចធំ ដែលរៀបចំដោយទូតកូរ៉េ ហើយពេលត្រលប់មកកាន់កម្ពុជាវិញ ក៏នឹងរកឱកាសឲ្យបានក្លាយជាតារាអាជីព៕

មតិយោបល់