ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញសម្រស់ម្ចាស់ពានឈុតបុរាណ រុន ណាកូ មុន និងក្រោយឡើងកូដ ចង់ភ្ញាក់

ចាប់តាំងពីមានកេរ្តិ៍ឈ្មោះបោះសំឡេង គេកម្របានឃើញ សម្រស់កាលពីចាស់ៗ របស់តារាភាគច្រើនណាស់ ទើបការទម្លាយរូបភាព កាលពីអតីតកាលរបស់តារាសម្ដែង លោករុន ណាកូ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានរបស់គ្រួសារតារាកម្ពុជា ក្នុងឈុតបុរាណស័ក្ដសមជាង គេកាលពីដើមខែកក្កដាមុននោះ ក៏ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង។ គ្មានអ្នកណាមិនភ្ញាក់នឹងសម្រស់របស់លោកកាលពីមុន និងបច្ចុប្បន្ននោះទេ ខណ:ដែលគេសង្ស័យថា លោកបានកែកុនច្រើន ទើបធ្វើឲ្យសម្រស់ប្រែប្រួលខុសឆ្ងាយពីមុន។

អ្នកគាំទ្រលោករុន ណាកូ ស្ទើរតែទប់មិនលាន់មាត់មិនបាន បន្ទាប់ពីឃើញសម្រស់របស់លោក កាលពីប្រមាណជា៣ឆ្នាំមុន ក្នុងពេលដែលលោកចូលរួមលើកដំបូងៗ ជាមួយនឹងគ្រួសារតារាកម្ពុជា កាលពីដើមខែមេសា ក្នុងឆ្នាំ២០១៧ នៅក្រុងតាខ្មៅ ក្នុងវិទ្យាល័យមួយ។ ធៀបមកដល់ពេលនេះ ទើបតែមានរយ:ពេលមិនដល់៣ឆ្នាំផង តែគេកត់សម្គាល់ថា សម្រស់របស់ម្ចាស់ពានរូបនេះ គឺខុសគ្នាមេឃ និងដី ទាំងទម្រង់មុខ និងសម្រស់សាច់ឈាមទាំងស្រុង។ យ៉ាងណាមិញ និស្សិតពេទ្យប្រចាំនៅខេត្តកំពតរូបនេះ ប្រកាសថា ខ្លួនមិនបានកែកុនសម្រស់ តាមបច្ចេកទេសវិទ្យាសាស្ត្រនោះទេ គឺសម្រស់ដែលខ្លួនប្រែប្រួលកើតឡើងដោយសារតែចេះរៀបចំខ្លួន ធាត់ជាងមុន និងការហាត់ប្រាណឲ្យឡើង មាឌជាងមុនប៉ុណ្ណោះ។ លោកក៍សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលនឹងសម្រស់កាលពីអតីតកាលរបស់ខ្លួនផងដែរ ខណ:ដែលលោកប្រកាសថា នេះជាសម្រស់កាលពីមិនទាន់ស្គាល់ច្បាស់ពីសិល្ប:ច្បាស់លាស់របស់លោក តែលោកបានទទួលការស្រឡាញ់រាប់អាន គួរឲ្យសរសើរពីសំណាក់តារាល្បីៗ ក្នុងក្រុមក្នុងពេលចូលរួមនោះ មិនចាញ់ក្នុងពេលដែលលោកក៏មានកេរ្តិ៍ឈ្មោះនាពេលនេះ។

ចង់ដឹងថាសម្រស់កាលពីមុន និងបច្ចុប្បន្នរបស់តារាសម្ដែងលោក រុន ណាកូ ខុសគ្នាកម្រិតណាសូមអញ្ជើញទស្សនា៖

មតិយោបល់