ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយរឿងអាម៉ាស់ខ្លាំង និងអស់សំណើចបំផុត របស់ អៀម សុខា

ប្រហែលជាទប់សំណើចមិនបាននោះទេ ក្រោយពេលបែករឿងពិតមួយរបស់ តារាសម្ដែង អៀម សុខា បន្ទាប់ពីត្រូវតារាសម្ដែងលោកបុីបុីឌី យកមកហែកបន្ថែមផង។ រឿងនេះក៍ជារឿងអាម៉ាស់បំផុតរបស់លោកផងដែរ។ ក្រោយពី បុីបុីឌី ប្រកូកប្រកាសជាសាធារណ:ក្នុងម៉ោង Live របស់ខ្លួន លោក អៀម សុខា ដែលត្រូវគេស្គាល់ច្រើនតាមរយ:រឿង”កំណត់ហេតុនាងនាថ” និងរឿង”សរសរកន្លោង” បានសារភាពថា លោកពិតជាមានរឿងភាន់ច្រទ្បំលីអូ ជាមួយតារាសម្ដែងមួយរូបទៀត ដល់ថ្នាក់ត្រូវរកកន្លែងដោះដូរគ្នា ដូចការទម្លាយរបស់លោក បុីបុីឌីមែន។

លោក អៀម សុខា និយាយថា រឿងរ៉ាវកើតឡើងដោយសារតារាសម្ដែងម្នាក់ ជាកូនចៅរបស់លោក បានដាក់ខោអាវ រួមជាមួយលោកក្នុងពេលទៅថតនៅកំពត ហើយនៅពេលផ្លាស់ខោអាវ កូនចៅរបស់លោក ក៏ទាញលីអូរបស់លោកយកទៅស្លៀក ព្រោះតែពណ៍ដូចគ្នា។ ក្រោយពេលកូនចៅស្លៀកហើយ លោក ក៏យកលីអូពណ៍លឿងដូចគ្នានោះមកស្លៀកផងដែរ ដោយគ្រាន់តែមានអារម្មណ៍ថាតឹងៗ តែមិននឹករឿងច្រទ្បំទេ។ យ៉ាងណាមិញ នៅពេលទៅដល់កន្លែងថត ហើយឃើញចង្កេះលីអូរបស់កូនចៅលោក មានពណ៍ដូចខ្លួន ទើបលោកសួរនាំ ហើយក៏ដឹងថា ជារឿងច្រទ្បំគ្នា ដោយសារតែលីអូរបស់កូនចៅលោក មានរហែកចង្កេះបន្តិចផង។

លោកបានបង្វេះគ្នា ទៅកាន់កន្លែងមានព្រៃស្ដុកៗក្បែរកន្លែងថត ដើម្បីដូរលីដូគ្នាស្ងាត់ៗ តែមិនបានដឹងថា លោក បុីបុីឌី លបស្ដាប់ដឹង ហើយយកមកនិយាយជាសាធារណ:នោះទេ។ លោកនិយាយថា”លីអូកូនចៅខ្ញុំពណ៍ដូចខ្ញុំ ហើយវាយកទៅស្លៀកបាត់មុន ចឹងដល់ខ្ញុំទាញអាពណ៍នឹងមកស្លៀកដែរ ក៏មានអារម្មណ៍មិចតឹងម្លេះ តែអត់គិតថាច្រទ្បំទេ ព្រោះគិតថាប្រហែលខ្ញុំឡើងគីឡូ រហូតទាល់តែជួបកូនចៅខ្ញុំនៅកន្លែងថត ហើយឃើញវាលើកអាវមោចេញលីអូលឿងដែរ ហើយរឿងលីអូខ្ញុំស្លៀកមានរហែកតិចទៀត ទើបដឹងថាច្រទ្បំ ហើយនាំវាទៅក្នុងព្រៃដូរគ្នា តែអត់នឹកថា មានគេដឹងចឹងទេ”។ លោកថា នេះជារឿងអាម៉ាស់ និងគួរឲ្យអស់សំណើចមិនធ្លាប់មាន តែក៍ជារឿងដែលលោកចងចាំមិនភ្លេចនោះដែរ៕

មតិយោបល់