ព័ត៌មានសិល្បៈ និងកម្សាន្ត

SISTAR បទចម្រៀង So Cool របស់ខ្លួន ទទួលបានការគាំទ្រ ៥០លាន Views លើ Youtube

(កូរ៉េ)៖ ថ្ងៃ១៧ មេសា ២០១៦ ប្រភពព័ត៌មានបរទេស allkpop បានចុះផ្សាយថា ក្រុមតារាចម្រៀងស្រីល្បីឈ្មោះ SISTAR កំពុងមានប្រជាប្រិយភាពបំផុត ក្នុងសង្គមសិល្ប: កូរ៉េខាងត្បូង និងបានទទួលការគាំទ្រ យ៉ាងគំហុក ជាមួយនឹងបទចម្រៀងរបស់ខ្លួន ក្រោយចំណងជើងថា So Cool ដោយចំនួនអ្នកចូលទស្សនា កើនឡើងដល់ ៥០លាន ទស្សនាs ដែលជាចំនួនខ្ពស់បំផុត ក្នុងតួរលេខនៃការបង្ហាញ លើបណ្តាញកម្សាន្ត Youtube គួរឱ្យកត់សម្គាល់។

គួររំលឹកថា បទចម្រៀង So Cool នេះ ត្រូវបានបង្ហោះចូល (Upload) ក្នុងបណ្តាញកម្សាន្ត Youtube តាំងពី ៤ឆ្នាំមុន មកម្ល៉េះ។ នរណាអាចដឹងបានថា មកទល់ពេលនេះ បទច្រៀងនេះ នឹងទទួលបាន នូវការគាំទ្រដល់ថ្នាក់ហ្នឹង? ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចម្រៀង ១បទនេះ នៅតែថ្មី និងមានឥទ្ធិពល ក្នុងវិស័យសិល្ប: សម្រាប់បម្រើអារម្មណ៍ប្រិយមិត្តអ្នកស្តាប់ ទស្សនា និងអ្នកគាំទ្ររបស់ពួកនាង (SISTAR) ក្នុងនាម Idol ដដែល។ បច្ចុប្បន្ន វាក្លាយជាប្រធានបទក្តៅគគុក នៅលើបណ្តាញកម្សាន្ត Youtube ទៀតផង ទាំងទឹកដមសំឡេងច្រៀង ចង្វាក់កាយវិការក្បាច់រាំ និងភាពម្ញិម្ញក់ គួរឱ្យក្នន់ក្នាន់របស់ពួកនាង គឺសុទ្ធសឹងទាក់ទាញសេចក្តីស្រឡាញ់ពេញចិត្ត ផងដែរ៕

SISTAR_1460854392_af_org sistar

មតិយោបល់