ព័ត៌មានជាតិ

វាយឆ្កែងាប់១ក្បាលរួចហើយ ទៅចងកសម្លាប់ខ្លួនក្នុងចម្ការស្វាយ

កណ្តាល: បុរសម្នាក់បានដាច់ចិត្តចងកសម្លាប់ខ្លួននៅក្នុងចម្ការស្វាយ បង្កឲ្យមានការភ្ញាក់ផ្អើល កាលចន្លោះម៉ោង៣ទៅ៤ទៀបភ្លឺ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចក្នុងចម្ការស្វាយ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពមានឈ្មោះ តុង សុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ មានឪពុកឈ្មោះ ជា តុង អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងមានម្តាយឈ្មោះ ភួង ផុន អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

សមត្ថកិច្ចបានបន្តថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ តុង សុង បានជិះម៉ូតូចេញពីចម្ការស្វាយរបស់ខ្លួន ត្រឡប់ទៅផ្ទះ ហើយបានអុកឡុកនៅក្នុងផ្ទះដោយវាយឆ្កែរបស់ខ្លួនងាប់១ក្បាល និងកាត់ខ្សែអង់តែនទូរទស្សន៍ចោល ហើយឪពុកក៏បានចេញមកជួយឃាត់ និងយកម៉ូតូមកទុក លុះរហូតដល់ម៉ោង១១និង៣០នាទី ជនរងគ្រោះបានយកពិលមួយដើរចេញពីផ្ទះបាត់ ដោយឪពុកមិនដឹងថាកូនទៅណា។ រហូតដល់ព្រឹកឡើង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ទើបឪពុករបស់របស់ជនរងគ្រោះ បានជិះម៉ូតូមកចម្ការស្វាយ ហើយបានឃើញរោងចម្ការមានស្នាមដុត និងមានរោមសត្វនៅពាសពេញទាំងអស់ ក៏ដើរមើលទៅក្នុងរោងចម្ការស្វាយក៏ឃើញកូនរបស់ខ្លួចងកស្លាប់នៅក្នុងកញ្ចុះនៅលើស្រះទឹកបាត់ទៅហើយ​ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍កំពង់ស្វាយបានសហការជាមួយជំនាញផ្នែកពិនិត្យហេតុស្រុកចុះទៅដល់កន្លែងកើតហេតុ ធើ្វការពិនិត្យលើសាកសព ឃើញថាសាកសពនេះពិតជាស្លាប់ដោយសារចងកសំលាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់