ព័ត៌មានជាតិ

​រថយន្ត​ក្រុងដឹកកម្មករ​ កម្មការិនីរោងចក្រ 7NG បុកកុមារ​ម្នាក់​ ផ្អើលអ្នកភូមិ

ព្រៃវែង​៖ កុមារ​ម្នាក់ត្រូវបាន​រថយន្ត​ក្រុងដឹកកម្មករ​ កម្មការិនីរោងចក្រ 7NG បុក​បណ្តាលឲ្យប៉ោងក្បាល ស្បែកទ្រហ៊ោធំ ផ្អើស​ទាំងស្រុក​ ទាំង​ក្បាល​ព្រលប់​។​
ហេ​តុ​ការ​ណ៍​នេះ​បា​ន​កើ​ត​ឡើ​ង​កា​ល​ពី​ម៉ោង​៦​និ​ង​២​០​នា​ទី​ល្ងា​ច​ ​ថ្ងៃ​ទី​២​២​ ខែ​ធ្នូ ឆ្នាំ​ ២​០​១​៦ ​លើ​ផ្លូ​​វ​ជា​តិ​លេ​ខ​៨ ​ចំ​ណុ​​ចភូមិ​ពោ​ធិ៍​សា​បា​ង​ ​ឃុំ​រា​ប​ ​ស្រុ​ក​ពា​រាំ​ង​ ​ខេ​ត្ត​ព្រៃ​វែ​ង​​។​កុ​មា​រា​រ​ង​គ្រោះ​ឈ្មោះ​ ​រ​ត្ន័​ ​រ៉ា​វ​ន្ត័​ ​ភេ​​ទ​ប្រុ​ស​អា​យុ​ ​២​ឆ្នាំ​មា​ន​​ទី​លំ​នៅ​ភូ​មិ​កើ​ត​ហេ​តុ​
​ឯ​តៃ​កុងរថយន្ត ឈ្មោះ សុខ ហេង ភេទ​ប្រុ​ស​អា​យុ​៤​០​ឆ្នាំ​មា​ន​ទី​លំ​នៅ ​ភូ​មិ​ស្នា​យ​ព​ល​ ​​ឃុំ​រកា​រ​ស្រុ​​ក​ពា​រាំ​ង​ ​ខេ​ត្ត​ព្រៃ​វែ​ង។​

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តក្រុង ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ 3B 2068 ដឹកកម្មការនី ពេញក្នុងរថយន្តដល់ទៅ៨៦នាក់ឯណោះដោយបើកបរក្នុងទិសដៅ ពីលិចទៅកើត គឺពី7NG មកស្នាយពល លុះមកដល់ចំណុចកើតហេ​តុ​ខា​ងលើ​ ​កុ​មា​រា​រ​ង​គ្រោះ​ក៏​បា​ន​រ​ត់​ឆ្ល​ង​ថ្ន​ល់​តា​ម​ម្ដា​យ​ដែ​ល​ល​ក់​សាំ​ង​ឲ្យ​គេ​ ​ប​ណ្ដា​ល​ឲ្យ​បុ​ក​ចំ​​ទ​ទឹ​ង​នៃ​ពា​ក់​ក​ណ្ដា​ល​រ​ថយ​ន្ត​​ធ្វើឲ្យ​​ក្បា​ល​កុ​មា​រា​រ​ងគ្រោះ​ ​​បុ​ក​ផ្ទ​ប់​និ​ង​ជ​ញ្ជាំ​ង​រ​ថ​យ​ន្ត​ ​យំ​ផ្អើល​គេ​​ឯ​ង​។​

​ឯ​តៃកុងរថយន្តបានបញ្ជាក់ថាខ្លួនបានបើកគេចក្មេងនោះដែរតែវារត់មកបុកចំកណ្ដាលឡានទៀត តែយ៉ាងណាករណីនេះ ភាគីទាំងសងខាងបាននាំកុមារារងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ដោយមិនមានការផ្ដឹងផ្ដល់អ្វីទេ៕

មតិយោបល់