ព័ត៌មានជាតិ

ប្រើពេលជាង២ម៉ោង អាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួនមនុស្សជាង៣០នាក់ 

(ភ្នំពេញ): មនុស្សជាង៣០នាក់ ត្រូវកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចាប់ខ្លួន ខណ:ចុះប្រតិបត្តិការចន្លោះពេលជាង២មោ៉ងនៅសង្កាត់ស្រះចកនិងសង្កាត់ផ្សារថ្មី២ ។
បើតាមមន្រ្តីអាវុធហត្ថខណ្ឌដូនពេញ បាននិយាយថាកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី២៤មិនា ២០១៦ នៅចំនុចរោងចក្រឆ្នាំង សង្កាត់ស្រះចក កម្លាំងអាវុធហតហត្ថខណ្ឌដូនពេញសហការជាមួយការិយាល័យគ្រឿងញៀន បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់(ស្រី០៥នាក់)ពាក់ករណីចែកចាយនិងប្រេីប្រាស់គ្រឿងញៀន ។ ក្រៅពីការចាប់ខ្លួន ជនសង្ស័យ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនមានក្រាមសថ្លាចំនួន៤៤កញ្ចប់តូច-ម៉ូតូចំនួន០៥គ្រឿង ។
បើតាមសមត្ថកិច្ច រហូតដល់ម៉ោង២រំលងអាធ្រាតថ្ងៃទី២៥ខែមិនាឆ្នាំ២០១៦ ចំនុចផ្ទះសំណាក់ផ្កាយមាស៩ ផ្លូវ៨១ សង្កាត់ផ្សារថ្មី២ កម្លាំងអាវុធខណ្ឌដូនពេញ ក៍បានបន្តរសហការជាមួយការិយាល័យគ្រឿងញៀន បន្ថែមទៀត ដោយមានការចូលដឹកនាំពីសំណាក់អភិបាលខណ្ឌ លោកគួចចម្រើន រហូតសមត្ថកិច្ចឈានដល់ការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់(ស្រី០៧នាក់) ពាក់ព័ន្ធករណីចែកចាយនិងប្រេីប្រាស់គ្រឿងញៀនដូចគ្នា ។

ក្រៅពីការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៍បានដកហូតវត្ថុតាងមួយចំនួនដែរ នោះគឺក្រាមសថ្លាចំនួន០៦កញ្ចប់ធំ និង១៦កញ្ចប់តូច-ម្សៅដុំ ពណ៏ស០១កញ្ចប់ធំ-ម្សៅដុំពណ៏លឿង ០២កញ្ចប់ធំ-ថ្នាំគ្រាប់WY១១គ្រាប់-ម៉ូតូចំនួន០២គ្រឿងនិងសំភារះវេចខ្ចប់និងឧបករណ៏សំរាប់សេពគ្រឿងញៀនមួយចំនួន។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ឈ្មោះ សឹង សុវណ្ណារ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំផងដែរ ។

មតិយោបល់