ព័ត៌មានជាតិ

អាជ្ញាធរចុះកាត់ខ្សែភ្លើងទទឹងផ្លូវ​ តាមបណ្ដោយផ្លូវកម្ពុជាក្រោម

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៣ ធ្នូនេះ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក​ សហការជាមួយសាលារាជធានីភ្នំពេញ អគ្គិសនីកម្ពុជា ប្រៃសណីយ៍ និងបណ្ដាក្រុមហ៊ុនអ៊ីនធើណែត បានចុះមកកាត់​ខ្សែភ្លើងទទឹងផ្លូវតាមបណ្ដោយផ្លូវកម្ពុជាក្រោម ចាប់ចំណុចគល់ស្ពាន៧មករា រហូតដល់ស្តុប BS ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរ នេះជាលើកទី៥ នៃគម្រោងមានផ្លូវចំនួន៦ ដែលសាលារាជធានីភ្នំពេញ បង្កើតគណ:កម្មការចម្រុះ មានអគ្គិ​សនី ប្រៃសណីយ៍ និងក្រុមហ៊ុនអ៊ីនធើណែត CFOX ធ្វើការចុះកាត់ទម្លាក់ខ្សែភ្លើង​ដែលនៅកាត់​ទទឹងផ្លូវ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងលើកកម្ពស់សោភ័ណភាព​ទីក្រុង៕

មតិយោបល់