ព័ត៌មានជាតិ

ជនជាតិទំពួនជិះម៉ូតូបុកបង្គោលចរាចរណ៍ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រតនគិរី: បុរសម្នាក់ បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ​និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ ក្រោយពីពួកគេទាំង២នាក់ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលចង្កូតបុកបង្គោលចរាចរណ៍​តាមដងផ្លូវ (បង្គោលប្រាប់ពីតំបន់គ្រោះថ្នាក់)។

ហេតុការណ៍គ្រោះចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី តាមដងផ្លូវជាតិលេខ៧៨A នៅចំណុចទុលមុខផ្ទះតាភេ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោ: ក្លោង កាត់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពួន និងទី២.ឈ្មោះ ទីង រីម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិទំពួន អ្នក​ទាំងពីរ រស់នៅភូមិ យ៉ែម ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគិរី។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ ហើយ​បាន​ហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ រីឯសាកសពសមត្ថកិច្ចបានទំនាក់ទំនងក្រុមគ្រួសារឲ្យ​មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិទំពួន៕

មតិយោបល់