Post News Media ព័ត៌មានជាតិ បែកធ្លាយ Sams...

បែកធ្លាយ Samsung Galaxy J7 ស៊េរីឆ្នាំ 2017 ជាមួយរចនាបថប្លែកទាំងស្រុង

រូបភាពគំរូម៉ូដមួយរបស់ Samsung Galaxy J7 ស៊េរី ២០១៧ ទើបត្រូវបានទម្លាយឱ្យឃើញនៅលើគេហទំព័រ @OnLeaks និង 91mobiles ជាមួយទ្រង់ទ្រាយប្លែក ខុសពីរចនាបថនៃត្រកូលស្មាតហ្វូនរបស់ Samsung ដទៃ រួមទាំងសមត្ថភាពមួយចំនួន។
តាមរយ:រូបភាពដែលបានបែកធ្លាយ Samsung ត្រកូល J ដែលត្រៀមនឹងចេញឆាប់ៗនេះ គេឃើញមានរចនាលំអរជាមួយបន្ទះខ្មៅមួយឆ្នូតឋិតនៅផ្នែកខាងក្រោយ ដោយមានភ្នែកកាមេរ៉ានៅចំកណ្តាល អមដោយ LED flash មួយ និងមានរន្ធបំពងសម្លេងមួយនៅចំហៀងខាងឆ្វេង។

តាមរយ:ព័ត៌មានបែកធ្លាយនោះ Samsung Galaxy J7 នឹងបំពាក់អេក្រង់ទំហំដូចគ្នាទៅនឹងស៊េរីមុនរបស់វា ប៉ុន្តែ បន្ថែមខ្នាតបញ្ចាំងរូបភាពដល់កម្រិត 1080p ពីលើអេក្រង់ប្រភេទ Super AMOLED។ រីឯសមាធាតុដែលបានលេចធ្លាយផ្សេងទៀត គឺវាប្រើកាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ ៥ មេហ្គាភិចសែល រួមទាំងកម្រិតថាមពលថ្មទំហំ ៣,០០០ mAh។
វីដេអូខាងក្រោមអាចបង្ហាញពីទ្រង់ទ្រាយទូរស័ព្ទដៃនេះបានជាក់ច្បាស់សម្រាប់ប្រិយមិត្ត៖

Loading...