ព័ត៌មានជាតិ

ឃាតកម្មដ៏រន្ធត់!.. ប្ដីវាយសម្លាប់​ប្រពន្ធ រួចយកសាកពសទៅកប់​

ភ្នំពេញ: សាកសពស្រ្តីម្នាក់កប់ក្នុងដី​លេចចេញដៃម្ខាង ត្រូវបាន​ប្រជាពលរដ្ឋប្រទះឃើញ​កាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចចម្ការកៅស៊ូចាស់របស់រដ្ឋ ស្ថិតនៅក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបាន​លុង ខេត្តរតនគិរី។

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងជំនាញខេត្តរួមមាន លោកព្រះរាជអាជ្ញា ពេទ្យខេត្ត និងកម្លាំងអធិការក្រុង ចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពដែល​កប់ក្នុងដីលេចចេញដៃ មាន​ឈ្មោះ ផន ពៅ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរក្នុងផ្សាររាត្រី មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង។

បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជាករណីឃាតកម្ម (​ប្ដីវាយសម្លាប់ប្រពន្ធ)ក្រោយធ្វើសកម្មភាពរួចជនសង្ស័យជាប្ដី បានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ​ គ្រាន់តែ​បញ្ជាក់ថា ស្រ្តីរងគ្រោះត្រូវបានប្ដីវាយ​សម្លាប់មុនមួយថ្ងៃ បន្ទាប់ពី​ប្រទះឃើញ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ នឹងតាមចាប់ជនដៃដល់ជាប្ដីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់