Post News Media ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ស្លាប់ សង្ស័យគាំងបេះដូង នៅផ្ទះសំណាក់ហ្វែរីឡេន

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ វេលាម៉ោង ៦ ព្រឹក មានការភ្ញាក់ផ្អើលមួយ បានកើតទ្បើង ដោយជនជាតិបរទេសម្នាក់ បានដេកស្លាប់ សង្ស័យគាំងបេះដូង នៅផ្ទះសំណាក់ហ្វែរីឡេន (Fairy Land Guesthouse ) លេខ៩៩ ជាន់ទី៣ បន្ទប់៣០៤ ផ្លូវ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីប៉ូលិស បាននិយាយថា សាកសពជនបរទេសខាងលើ ជាជនជាតិថៃ មានឈ្មោះ Chon Laphop ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទេសចរណ៍ ទើបចូលមកស្នាក់នៅ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ៕

Loading...