ព័ត៌មានជាតិ

គ្រាន់តែខឹងរឿងហូបបាយហើយមិនលាងចានចងគំនុំសម្លាប់បុរសម្នាក់ដែលជាកម្មករសំណង់ដូចគ្នា

ភ្នំពេញ: អ្នកចាញ់ត្រូវបញ្ជូនទៅធ្វើបុណ្យ ចំណែកអ្នកឈ្នះ ត្រូវសមត្ថកិច្ចបញ្ជូនទៅដេកគុក។ ជនសង្សយ័ម្នាក់ ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌមានជយ័សហការ ជាមួយប៉ុស្តិនគរបាលចាក់អង្រែក្រោម ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីកាប់ សម្លាប់កម្មករសំណង់ដែលស្នាក់នៅក្នុងការដ្ឌានជាមួយគ្នា នៅក្នុងបុរីម្តុំផ្សាចាក់អង្រែក្រោម ស្ថិតនៅផ្លូវបេតុងក្រុមទី២១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៦។

លុះនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ សមត្ថកិច្ចក៏បាននាំជនសង្សយ័ ទៅធ្វើត្រាប់ខណ:ដែលជនសង្សយ័បានធ្វើសកម្មភាពកាប់សម្លាប់ទៅលើជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារពត៍មានជនសង្សយ័ បានធ្វើត្រាប់ព្រមទាំងបានសារភាពថា មុនពេលកើតហេតុរូបគេ បានផឹកស្រាជាមួយគ្នាអស់ចំនួនជិត២លិត្រ ខណ:ដែលជនរងគ្រោះស្រវឹងមុន ក៏បានចូលដេកក្នុងបន្ទប់ការដ្ឌានខាងលើ ដោយឡែកជនដៃដល់នៅតែបន្តរផឹកតែឯងហើយ ស្រវឹងក៏នឹងឃើញរឿងចាស់ខឹងរឿងសីុបាយហើយ មិនលាងចាន ឃើញឱកាសល្អមកដល់ជនសង្សយ័ បានយកកាំបិបុ័ងតោមកកាប់ចំកញ្ចឹងកខាងឆ្វេងទៅលើជនរងគ្រោះ ដោយខ្លាចជនរងគ្រោះមិនស្លាប់ដូចបំណង ជនសង្សយ័ក៏យកពូថៅវាយបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះហូរឈាមជោគពេញបន្ទប់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចឲ្យដឹងថាសពបុរសខាងលើ មានឈ្មោះម៉េកសុភក្រ័អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកពញាលឺ ខេត្តកណ្តាលស្នាក់នៅការដ្ឌានកើតហេតុខាលើ មុខរបរកម្មករសំណង់ ចំណែកជនសង្សយ័ មានឈ្មោះព្រឿងកុសល អាយុ២៥ឆ្នាំ មានស្រុកកំណើយនៅស្រុកកៀនស្វាយ ខេត្តកណ្តាលស្នាក់ការដ្ឌានជាមួយជនរងគ្រោះ។

បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឌានខណ្ឌមានជយ័ដើម្បីក៏សាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕

មតិយោបល់