ព័ត៌មានជាតិ

សង្ស័យខូចចិត្តរឿងស្នេហា លោតពីលើអគារកម្ពស់២ជាន់ រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ សង្ស័យមានវិបត្តិស្នេហា បានលោតទម្លាក់ខ្លួនពីលើអគារជាន់ទី២ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរសល់តែដង្ហើមចង្រឹត ត្រូវបានគេដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ១៤៣ កែងនឹងផ្លូវព្រះសីហនុ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចម្ការមន។

ចំពោះហេតុការភ្ញាក់ផ្អើលខាងលើនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយពីមូលហេតុពិតប្រាកដ។ តែបើតាមសង្ស័យរបស់សមត្ថកិច្ចនិងប្រជាពលរដ្ឋ បុរសនេះអាចនិងមានរឿងពិបាកដោះស្រាយ ឬអាចនិយាយបានថាជារឿងស្នេហា ទើបសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងបែបនេះ ។

តែទោះបីជាយ៉ាងណា ចំពោះករណីខាងលើ សមត្ថកិច្ចនិងស្រាវជ្រាវបន្តថាមូលហេតុអ្វី ទើបបុរសម្នាក់សុខចិត្តផ្តាច់ជីវិតខ្លួនឯង៕

មតិយោបល់