ព័ត៌មានជាតិ

ជន​បរទេស៥នាក់ រួមនឹងថ្នាំញៀនមួយចំនួនធំ សមត្ថកិច្ចបង្ក្រាប

ព្រះសីហនុ: កម្លាំង​នគរបាលជំនាញខេត្ត ក្រោមកាបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងគឿងញៀនចំនួន២កន្លែង ឃាត់បានខ្លួនជនសង្ស័យជាជនបរទេសចំនួន៥នាក់ ក្នុងនោះស្រី៣នាក់ និងដកហូតបានថ្នាំញៀនមួយចំនួនធំផងដែរ។

ទីតាំងទី១ ៖ គឺស្ថិតនៅក្រុមទី14 ភូមិ2 សង្កាត់2​ ក្រុងព្រះសីហនុ ដោយកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ ទី១-ឈ្មោះ Melnyk Volodymyr​ ភេទប្រុស ឆ្នាំកំណើត 20.02.1989​ សញ្ជាតិ អ៊ុយក្រែន (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន)។ ទី២-ឈ្មោះ Lenya Vlkoval​ ភេទស្រី អាយុ26ឆ្នាំ សញ្ជាតិឆែក (មិនមានលិខិត ឆ្លងដែនជាប់នឹងខ្លួន)។ ទី៣-ឈ្មោះ Sirkia Hannah​ ភេទស្រី អាយុ28ឆ្នាំ សញ្ជាតិហ្វាំងឡង់ (មិនមានលិខិតឆ្លងដែនជាប់នឹងខ្លួន )​។

វត្ថុតាងដែលធ្វើការដកហូតរួមមាន ៖ -ម៉ាស៊ីនសម្រាប់ផលិតគ្រឿងញៀន១​គ្រឿង-ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀនចំនួន422គ្រាប់ ទម្ងន់195ក្រាម -ថ្នាំគ្រាប់ពណ៌បៃតងសង្ស័យថ្នាំញៀនចំនួន54គ្រាប់ ទម្ងន់​28ក្រាម -ថ្នាំគ្រាប់ពណ៌ផ្កាឈូកសង្ស័យសាធាតុញៀន ចំនួន295​ក្រាម -ម្សៅពណ៌បៃតងសង្ស័យសាធាតុញៀនចំនួន១ប្រអប់ ទម្ងន់99ក្រាម -ម្សៅពណ៌ផ្កាឈូកសង្ស័យសាធាតុញៀនចំនួន១ប្រអប់ ទម្ងន់ 52ក្រាម -ម្សៅពណ៌ផ្កាឈូក(រាងដូចពណ៌កំបោរ)​ សង្ស័យសាធាតុញៀន១ប្រអប់ ទម្ងន់376ក្រាម -ម្សៅម៉ាក Microcystalline Cellulose ទម្ងន់177ក្រាម -ម្សៅម៉ាក Magnessieu Magneseum​​ មួយចំនួន។

ទីតាំងទី២ ៖ គឺស្ថិតនៅក្រុមទី22​ ភូមិ5 សង្កាត់4 ក្រុងព្រះសីហនុ ដោយកម្លាំងធ្វើការ​ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១-ឈ្មោះ Grafma​ Mikhail​ ភេទប្រុស ឆ្នាំកំណើត 05.06.1964 សញ្ជាតិអាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ 711091581។ ទី២-ឈ្មោះ Mukhametianova​ Elmira​ ភេទស្រី ឆ្នាំកំណើត 15.02.1986​ សញ្ជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 752312661​ ។

វត្ថុតាងដែលដកហូតបានរួមមាន ៖ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១គ្រឿង -ថ្នាំឈ្មោះ Trauma​ ប្រភេទគ្រាប់ពណ៌ស26បំពង់ -ម្សៅពណ៌សសង្ស័យសាធាតុញៀន៣កញ្ចប់ធំ និង​​ ៣កញ្ចប់តូច -សឺរាំងចាក់ចំនួន៤ -ថ្នាំពេទ្យមួយចំនួន -ទូរសព្ទដៃ ២គ្រឿង -កុំព្យូទ័រ១គ្រឿង -ប័ណ្ណបើកបរ១សន្លឹក -ឌីសចំនួន២០បន្ទះ -ឯកសារមួយចំនួនទៀត។

បញ្ជាក់ ៖ ទីតាំងទាំង២ខាងលើ​ ជាផ្ទះរបស់ឈ្មោះ Grafman​ Mikhail ។

ក្រោយពីធ្វើការបង្ក្រាប និងដកហូតវត្ថុតាងខាងលើ ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញមន្ត្រីជំនាញ នៃមន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀន​មកធ្វើការពិសោធន៍ថ្នាំ លទ្ធផលបញ្ជាក់ថា ពិតជាថ្នាំញៀនប្រភេទ ( MDMA)​ ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើ​ម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់