ព័ត៌មានជាតិ

ស្រវឹងខ្លាំង បើកលឿនភ្លេចគិតផ្លូវកោង ធ្លាក់ចូលប្រឡាយ ស្លាប់២នាក់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចមុខផ្សាររុក្ខគិរី ខាងជើងសាលាស្រុកចម្ងាយប្រហែល១៥០ម៉ែត្រ ស្ថិតនៅភូមិព្រៃអំពាន់ ឃុំស្តុកប្រវ៉ឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១២ ស្លាកលេខ1D-0851បាត់ដំបង ដែលជនរងគ្រោះទី១. ឈ្មោះ នី ហ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិកោះធំ ឃុំស្តុកប្រវ៉ឹក និងទី២. ឈ្មោះ ង៉ាន់ ស៊ា ភេតប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។

សមត្ថកិច្ចបានបន្តថា មូលហេតុនៃការគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបរលឿនពេក ដោយមិនបានប្រយ័ត្នពីផ្លូវកោង ក៏ធ្លាក់ចូលទៅក្នុងទឹកប្រឡាយបណ្តាលឲ្យស្លាប់តែម្តង។ ប្រហែលពួកគាត់ស្រវឹងស្រាផងក៏មិនដឹង បានបើកក្នុងល្បឿនលឿនយ៉ាងនេះ។

ក្រោយពេលសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ក៏បានពិនិត្យមើលរួចហើយ និងប្រគល់សពជូនទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់