ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញថ្នាំញៀនវិញ ត្រូវសមត្ថកិច្ចក្របួចជាប់

កណ្តាល: កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានធ្វើការចុះល្បាតតាមភូមិសាស្រ្តប្រទះឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង នៅចំណុចកំពង់ចម្លងក្បាលកោះ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការត្រួតពិនិត្យ និងបានរកឃើញគ្រឿងញៀន២កញ្ចប់តូច ហើយក៏បានឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចកំពង់ចម្លងក្បាលកោះ ស្ថិតក្នុងភូមិពោធិ៍ក្រោម ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ទី១-ឈ្មោះ រ៉ាង សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង​ ខេត្តកណ្តាល​ ទី២-ឈ្មោះ រស់ វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និងទី៣-ឈ្មោះ លាភ ភារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យកបានរួមមាន ទី១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន២កញ្ចប់តូច ទី២. ទូរសព្ទ១គ្រឿង ម៉ាក true ពណ៌ខ្មៅ ទី៣. ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៦ ពណ៌ខ្មៅ ស្លាកលេខ ភំ្នពេញ1K-1088 និងទី៤.​ ម៉ូតូ១គ្រឿង ម៉ាក Sroopy សេ១១០ ស៊េរីឆ្នាំ២០១៥ ពណ៌ស ស្លាកលេខ ភំ្នពេញ1FH-0779។

សមត្ថកិច្ចបានបន្តថា សមត្ថកិច្ចបានធ្វើការចុះល្បាតតាមភូមិសាស្រ្ត បានប្រទះឃើញជន សង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង នៅចំណុចកំពង់ចម្លងក្បាលកោះ ពេលនោះកម្លាំងសមត្ថកិច្ចនគរបាលបានធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀន២កញ្ចប់តូច នៅនឹងខ្លួនរបស់ឈ្មោះ រ៉ាង សំណាង បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ រ៉ាង សំណាង បានសារភាពថា ខ្លួនបានចូលលុយគ្នា៤នាក់ ពីឈ្មោះ លាភ ភារ៉ា ឈ្មោះ អាង និង ឈ្មោះ រស់ វិចិត្រ បានលុយ៥០ ០០០រៀល(ប្រាំម៉ឺនរៀល) យកទៅទិញថ្នាំញៀន២កញ្ចប់តូច ក្នុងមួយកញ្ចប់តម្លៃ២៥ ០០០រៀល ពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះ នៅភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់