ព័ត៌មានជាតិ

និស្សិតអគ្គិសនីឆ្នាំទី៤ម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញ: និស្សិតឆ្នាំទី៤ ផ្នែកខាងអគ្គីសនីម្នាក់បានដេកស្លាប់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់ជួល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម ចាន់ធូ ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ មានទីកន្លែងកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ។ ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតមែន។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារដឹកយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់