ព័ត៌មានជាតិ

រថយន្តដឹកជរ័កៅស៊ូបើកបុកម៉ូតូ បុរសម្នាក់ស្លាប់បែកក្បាលខ្ទេច

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ខណះដែលរថយន្តដឹកជរ័កៅស៊ូបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់បែកក្បាលខ្ទេចភ្លាមៗយ៉ាងអណោចអធ័ម នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង២០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងមុខយានដ្ឋានជួសជុល​រថយន្ត​ យីហោ លីសេង​ផៃលើផ្លូវលេខ១១៥ ភូមិព្រែករាំងសង្កាត់​កំពង់ សំណាញ់ ក្រុងតាខ្មៅ ។

បើតាមនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ថន ថុន ភេទប្រុស​ អាយុ២៤ឆ្នាំ នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុង​តាខ្មៅ​។ ចំណែកឯតៃកុងឡានមិនស្គាល់អត្តសញ្ញាណ្ណទេ បានរត់គេចខ្លូនបាត់។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក HYUNDAI ពណ៌​ក្រហម​ ពាក់ផ្លាកលេខ ភ្នំពេញ​ 3C-0728 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ​(មិននៅកន្លែងកើតហេតុទេ)​បើកបរ​ក្នុង​ទិសដៅ​ពីលិចមកកើត ក៏បានគៀរ និងកិនម៉ូតូមួយគ្រឿងម៉ាក​HONDA DREAM125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1I.4972 (មានកញ្ចក់និង​ពាក់មួកសុវត្ថិភាព) បើកបរក្នុង​ទិសដៅពីលិចមកកើតស្របទិសគ្នាអ្នកបើកបរ​ឈ្មោះ​ ថន ថុន ដោយរថយន្តបង្កបានបុកចំពីក្រោយបណ្តាលឲ្យបុរសឈ្មោះ ថន ថុន ដួលចូលទៅក្រោមកង់រថយន្ត កិនបែកក្បាលខ្ទិច ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៍នៅនឹងកន្លែងកើតហេតុ។

ភ្លាមៗនោះនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង និងដឹកសពយកទៅសាលមន្ទីរពេទ្យជយ័ជំនះ ដើម្បីរង់ចាំបងប្អូនសាច់ញាត្តិ ចំណែកឯវត្ថុតាងទាំងពី មានរថយន្ត និងម៉ូតូ បានយកទៅរក្សាទុកនូវអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចត់ការតាមនីតិវិធីច្បាប់។

បញ្ជាក់​ផងដែរថា រថយន្ត​គៀរ​ម៉ូតូខាងលើបណ្តាលឲ្យដួលខ្ទៀតចូលកង់ក្រោយរបស់រថយន្ត
ផ្នែក​ខាងស្តាំរួចរថយន្តក៏បានកិនអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ មូលហេតុមកពីអ្នកបើកបររថយន្តបើកលឿន និងខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់