ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន

ត្បូងឃ្មុំ:​ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ សហករ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រកាពប្រាំ​ បាន​ឆ្មក់​ចូល​ចាប់​ខ្លួន​បុរស​ម្នាក់​ ខណ:​ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោះដូរ​ថ្នាំ​ញៀន​នៅ​លើ​ផ្លូវ​សាធារណ:​ កាលពី​វេលា​ម៉ោង​១២ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ នៅភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ជនសង្ស័យ​ដែល​ជា​មុខសញ្ញាជួញដូរថ្នាំញៀនមានឈ្មោះ ស្រេន ម៉ូសា ភេទប្រុស អាយុ​៣១ឆ្នាំ​ ជនជាតិ​ខ្មែរ​ឥស្លាម​ រស់​នៅភូមិ-ឃុំកើតហេតុ​ខាង​លើ​។
ក្រោយ​ពី​ឃាត់​ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ចបាន​ធ្វើ​ការ​​ដកហូត​នូវវត្ថុតាង​ម្សៅក្រាមពណ៌ស ដែលសង្ស័យជាថ្នាំញៀនចំនួន២កញ្ចប់តូច ឧបករណ៍សម្រាប់វិចខ្ចប់មួយចំនួនតូច និង​ទូរសព្ទដៃម៉ាកណូគាចាស់១គ្រឿងផងដែរ។

បច្ចប្បន្ន ជនសង្ស័យ​រួម​ជាមួយ​វត្ថុតាង​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ កំពុងសាកសួរចម្លើយ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ត្បូងឃ្មុំ​ ដើម្បី​វិនិច្ឆ័យទោសតាមច្បាប់​៕

មតិយោបល់