ព័ត៌មានជាតិ

ផ្ទះមេភូមិព្រែកឡុង១ខ្នង ត្រូរអគ្គិភ័យលេបត្របាក់អស់ត្រឹមតែមួយប៉ប្រិចភ្នែក

កណ្តាល: ផ្ទះមេភូមិព្រែកឡុង១ខ្នង ត្រូរអគ្គិភ័យលេបត្របាក់អស់គ្មានសល់ត្រឹមតែមួយប៉ប្រិចភ្នែក សំណាងល្អមិនមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះ។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៦ ស្ថិតនៅ​ភូមិព្រែកឡុង សង្កាត់​តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ជាម្ចាស់ផ្ទះមានឈ្មោះ​​ សែម អ៊ឺន ភេទប្រុស អាយុ៦៧ មុខរបរមេភូមិព្រែកឡុង មានទីលំនៅ ភូមិព្រែកឡុង សង្កាត់តាក្តុល ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះ១ខ្នង​ទំហំ ៩គុណ៩.៥ម៉ែត្រ ជញ្ជាំងថ្មក្រោម ឈើលើប្រក់​ក្បឿង និងសម្ភារ:​ត្រូវខូចខាត​ទាំង​ស្រុង។ សមត្ថកិច្ចបន្តថា ករណីគ្រោះអគ្គិភ័យនេះមូលហេតុដោយសារឆ្លងចរន្តអគ្គិសនី។

បន្ទាប់ពីមានការរាយការណ៍ភ្លាមៗ កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានជួយអន្តរាគមន៍ដោយចេញរថយន្តចំនួន២គ្រឿង និងបាញ់ពន្លត់អស់ទឹក២រថយន្ត ហើយរលត់ជាស្ថាពរនៅវេលាម៉ោង៤រសៀល៕

មតិយោបល់