ព័ត៌មានជាតិ

ផ្ដាច់ភ្លើងក្នុងក្រុងសៀមរាប ចំថ្ងៃឆ្លងឆ្នាំសកល ២០១៦-២០១៧

សៀមរាប: អគ្គិសនីសៀមរាប នឹងធ្វើការផ្ដាច់ភ្លើងបណ្ដោះអាសន្នរយ:ពេល១ថ្ងៃ ដើម្បីធ្វើការផ្លាស់ប្ដូរទូរ MV ក្នុងបន្ទប់ភ្លើង S.099។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីសៀមរាប ចេញផ្សាយមុននេះ១០នាទី។

ការផ្ដាច់ភ្លើងនឹងត្រូវធ្វើឡើងចំថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ដែលជាថ្ងៃឆ្លងឆ្នាំសកល២០១៦ ចូលឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច នៅបន្ទប់ភ្លើង S.099 P298 P260 P256 S171 ភូមិមណ្ឌល(១) សង្កាត់ស្វាយដង្គំ និងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប៕

មតិយោបល់