Post News Media ព័ត៌មានជាតិ Update: រកឃើញ...

Update: រកឃើញសាក​សពសិស្សសាលាម្នាក់ទៀតហើយ

ក្រចេះ: សាកសពសិស្សសាលាម្នាក់ទៀតហើយ​ ត្រូវកម្លាំងសមត្ថកិច្ច និងសាច់ញាតិរុករកឃើញហើយ នៅរសៀល​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ បន្ទាប់ពីសិស្សសាលា៣នាក់ ដែល​លង់ទឹកស្លាប់​នៅឆ្នេរខ្សាច់កោះទ្រុងទល់មុខទីរួមខេត្តក្រចេះ ដោយឡែកសាកសពសិស្សសាលាម្នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយ។

សូមរំលឹកថា ការបាត់ខ្លួនសិស្សទាំង៣នាក់នេះ គឺបង្កឲ្យ​មានការភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីសិស្សចំនួន៣នាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារ:របស់ពួកគេទាំងបីនាក់ គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។

សិស្សសាលាទាំង៣នាក់នោះ ទី១មាន​ឈ្មោះ គង់ វាសនា ២.ឈ្មោះ ធុន សធិរាជ និងទី៣ឈ្មោះ លីហេង ធ ជាសិស្សរៀននៅក្រុងក្រចេះ៕

Loading...