ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៦នាក់ទៅតុលាការ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា

ភ្នំពេញ: ជនសង្ស័យ៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា។ ការបញ្ជូននេះ ធ្វើឡើងកាលពីម៉ោង៨និង៣០ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ ក្រោយពីឃាត់ខ្លួនយកមកសាកសួររួចមក។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យដែលបញ្ជូនទៅព្រឹកនេះមាន៦នាក់ ក្នុងសំណុំរឿង៣ករណីផ្សេងគ្នា រួមមាន៖

-ទី១ ពាក់ព័ន្ធករណីលួចខ្សែរភ្លើង២នាក់

-ទី២ ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន២នាក់

-ទី៣ ពាក់ព័ន្ធនឹងករណីឆក់ទូរសព្ទ២នាក់

លោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសន៍ថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ ដោយមានការសម្របសម្រួល​ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យ​ចុះបង្ក្រាបក្នុងមូលដ្ឋាន ទើបលោកដឹកនាំកម្លាំង ដោយសហការជាមួយកម្លាំងតាមបណ្តាលប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាបឲ្យ​ដូចភ្លៀងរលឹមនិងឃាត់ខ្លួនបានក្រុមជនសង្ស័យ​ខាងលើនេះតែម្តង។

គួររំលឹកថា ជនសង្ស័យទាំង៦នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងសង្កាត់របស់ខណ្ឌសែនសុខ ក្រោយពីធ្វើការសាកសួរចប់ ក៏បានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកនេះតែម្តង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់