Post News Media ព័ត៌មានជាតិ យុវជនមួយក្រុម...

យុវជនមួយក្រុមស្ទាក់ប្លន់ម៉ូតូ សមត្ថកិច្ចក្របួចជាប់៤នាក់

ភ្នំពេញ: ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាលរាជធានី​ភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមណ្ឌលកម្សាន្តបឹងបៃតង ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ ហាប ម៉េ​ង​ហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មកររោងចក្រ។ ទី២-ឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ។ ទី3-ឈ្មោះ សេង គឹមសុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែ មុខរបរ​សិស្ស។ ទី៤-ឈ្មោះ ម៉ៅ ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មកររោងចក្រ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ មានក្រុមជនសង្ស័យមានគ្នាប្រមាណជាង១០នាក់ បាន​យកកាំបិត ដុំថ្ម ដេញវាយប្លន់​ម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CW-3150 ពី​ជនរងគ្រោះឈ្មោះ ផុន ឡុង ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិច្រេស សង្កាត់ ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ គាប់ជួនកម្លាំងល្បាតរបស់​ការិយាល័យ​ កំពុងចេញល្បាតជួប ហើយក៏អន្តរាគមន៍បង្ក្រាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីរង់ចាំចាត់ការទៅតាមផ្លូវច្បាប់៕

Loading...