ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ ដេកស្លាប់ក្នុងបន្ទប់ខុនដូ ចោលប្រពន្ធ និងកូន

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ បាន​ដេកស្លាប់ក្នុងបន្ទប់ខុនដូ “មេនសុនរ៉ាប់បី” ចោលប្រពន្ធ និងកូនប្រុសស្រី២នាក់។

ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងខុនដូឈ្មោះ “មេន សុនរ៉ាប់បី” ក្នុងបន្ទប់លេខ៦០៤ ជាន់ទី៦ ស្ថិតក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសបរទេសដែលដេកស្លាប់នោះមាន ឈ្មោះ YOUN MiN CHUL ជនជាតិកូរ៉េខាងត្បូង អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងដែនលេខM46574776 មុខរបនាយកក្រុមហ៊ុនម៉ាស៊ីនចម្រោះទឹកស្អាត ហ្គនសាន់ មានប្រពន្ធ និងកូនប្រុស ស្រី២នាក់ស្នាក់នៅជាមួយ។

ប្រភពពីនារីម្នាក់ ឈ្មោះ គង់ សុគន្ធី អាយុ៣០ឆ្នាំ ជាធ្វើចុងភៅ រស់នៅជាមួយបានឲ្យ​ដឹងថា កាលពីម្សិលមិញថ្ងៃទី២៩ ជនរងគ្រោះមានសភាពមិនស្រួលខ្លួន ដោយមានអាការ:រាកខ្លាំង ហើយប្រពន្ធរបស់គាត់បានឲ្យទៅពេទ្យដែរ តែគាត់មិនព្រមទៅ លុះដល់ព្រឹកកើតហេតុស្រាប់តែឃើញគាត់ដេកស្លាប់យ៉ាងនេះ។

បើតាមសម្តីបុរសម្នាក់ជាអ្នកបើកឡានឲ្យ​ជនរងគ្រោះដែលស្លាប់នោះបានឲ្យ​ដឹងថា គាត់ធ្លាប់ដឹងតាមរយ:ប្រពន្ធជនរងគ្រោះជាថៅកែរបស់គាត់មានជំងឺប្រចាំកាយ គឺជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមយូរណាស់មកហើយៗ គាត់ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសកូរ៉េ ទើបតែមកវិញ ដោយទិញខុនដូខាងលើស្នាក់នៅបាន៦ខែតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ កាលពីយប់មិញ គឺជនរងគ្រោះ(សព)អាការ:មិនស្រួលខ្លួន ប៉ុន្តែដោយសារតែគាត់មិនព្រមទៅពេទ្យ លុះដល់ព្រឹកឡើងម៉ោងកើតហេតុខាងលើជនរងគ្រោះស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបប្រពន្ធនិងអ្នកបើកឡាន​បានទាក់ទងហៅរថយន្តសាមុយ ដើម្បីដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែនៅពេលឡានពេទ្យមកដល់បានប្រាប់ថា គាត់ស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យ​ចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យលើសាកសពរួចបានសន្និដ្ឋានថា សពពិតជាស្លាប់ ដោយសារមានជំងឺប្រចាំកាយពិតប្រាកដមែន គឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដោយពុំមានជាប់ពាក់ព័ន្ធករណីឃាតកម្មអ្វីទេ ហើយសមត្ថកិច្ចបានប្រគល់សពឲ្យ​ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់