ព័ត៌មានជាតិ

បើកភ្នែកឡើងឆក់៣ករណីមិនបានសម្រេចទាំងអស់ ជាប់ខ្នោះ២ករណីនៅក្នុងខណ្ឌទួលគោក

ភ្នំពេញ: ជនសង្ស័យ២នាក់ឆក់កាបូបស្ពាយពីនារីរងគ្រោះបានសម្រេចហើយជិះរត់គេចខ្លួនមិនរួចត្រូវប្រជាពលរដ្ឋក្របួចជាប់ទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ច ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង១៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវ លេខ២៣០ កែងផ្លូវលេខ២៥៥ ក្រុមទី៣ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យ​ដឹងថា ជនសង្ស័យ ១-ឈ្មោះ កង សុវណ្ណរ៉ាណូ ហៅ ណូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២D1 វិទ្យាល័យភ្នំពេញថ្មី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ បំប្រ៉កខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ( ជាអ្នកឆក់ ) ។ ២-ឈ្មោះ ចាន់ សិទ្ធិរាជ ហៅ រាជ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ក សាលា សុវណ្ណភូមិ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ព្រហ្ម ឆោមពិសី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ សាកលវិទ្យា ល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នាក់នៅផ្ទះលេខ៤៧៧ ផ្លូវលេខ៥៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូតបានកាបូបស្ពាយពណ៌លឿងម៉ាក Charl &Kieth នៅក្នុង កាបូបនេះមានកូនកាបូបក្រឡាការ៉ូពណ៌ស ០១ -ប្រាក់រៀលចំនួន១២ម៉ឺនរៀល -ប្រាក់ដុល្លារ ចំនួន ១៣៥$ -ទូរសព្ទដៃពីរគ្រឿងម៉ាក Samsung Mega ពណ៌ ស មានស៊ីមលេខ 089 278496 និងម៉ាក I phone 5 ពណ៌ស មានស៊ីមលេខ 096 2964645 ។ បណ្ណ័សម្គាល់ខ្លួននិស្សិត១ ( បានប្រគល់ឱ្យជនរងគ្រោះវិញ ) ម៉ូតូមួយគ្រឿងម៉ាក Honda C110 ស៊េរី2012 ពាក់ ស្លាកលេខភ្នំពេញ 1BE-6690 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាពឆក់ )។

តាមសំដីជនរងគ្រោះនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩ព្រឹក ជនរងគ្រោះបានជិះម៉ូតូ ម៉ាក Honda zoomerx ស៊េរី2017 ពណ៌ខៀវ-ទឹក ក្រូច ពាក់ស្លាកលេខភ្នំពេញ 1GB-4853 ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ២៣០ ពីកើតមកលិច ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូតាមពីក្រោយមកអែបទន្ទឹមខាងស្តាំ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានសម្រេចព្យា យាមជិះគេចខ្លួនរហូតដល់ផ្លូវលេខ១៥០ កែងផ្លូវលេខ២៦១ ត្រូវបានប្រជាពលរដ្ឋឃាត់ចាប់ខ្លួននៅពេលជួបគ្រោះថ្នាក់ចរាចរគឺបុកជាមួយម៉ូតូអ្នកធ្វើដំណើរជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

//youtu.be/RB73Vb2dovM

មតិយោបល់