ព័ត៌មានជាតិ

តៃកុងរថយន្តកុងតឺន័រដេកស្លាប់ក្នុងកាប៊ីនរថយន្តផ្អើលទាំងព្រឹក

ព្រះសីហនុ: បុរសអ្នកបើកបររថយន្តកុងតឺនរ័ម្នាក់បានដេកស្លាប់ក្នុងកាប៊ីនរថយន្ត បង្កការភ្ញាក់ផ្អើលកាលពីព្រឹកព្រលឹមថ្ងៃ៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សមត្ថកិច្ចឲ្យ​ដឹងថា សាកសពត្រូវបានគេស្គាល់ឈ្មោះ ផាត សំអាត ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ចំណែករថយន្តដែលបុរសខាងលើដេកស្លាប់នោះជារថយន្តរបស់ក្រុមហ៊ុនផែស្ងួត អូលែរ ស្លាកលេខ PP3C-9486។

តាមមន្ត្រីសមត្ថកិច្ចចុះទៅពិនិត្យលើសាកសពបញ្ជាក់ថា សាកសពស្លាប់ដោយខ្យល់​គរ ពិនិត្យចប់សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់