ព័ត៌មានជាតិ

សពរលួយស្អុយប្រទះឃើញអណ្តែតកណ្តាល សមុត្រ សង្ស័យកម្មកទូក

(ព្រះសីហនុ: សាកសពស្អុយរលួយជាបុរសម្នាក់ ត្រូវបានប្រជានេសាទ ប្រទះឃើញ​អណ្តែត​ទឹកកាលពីវេលាម៉ោង ១រសៀលនៅចំនុចកោះចន្លុះ និង កោះឬស្សី ស្ថិត​ក្នុង​ទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវបាននគរបាលព្រុំដែនទឹកអូស​យកមក​កាន់​ឆ្នេរ​ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
 យោងតាមប្រភពសមត្ថកិច្ចនគរបាលព្រុំដែនទឹកបានឲ្យដឹងថា បន្ទាប់ទទួលបាន​ពត៍មានពីប្រជានេសាទភ្លាមកម្លាំងនគរបាលព្រុំដែនទឹក បានបញ្ចេញកម្លាំងចុះ​ទៅដល់​កន្លែង​​កើតហេតុ ។ដោយសារតែស្ថានភាពសាកសពរលួយ លើកដាក់អូប័រមិនបានកម្លាំង​ជួយ​សង្គ្រោះបានទាក់ខ្សែរ អូសមកកាន់ឆ្នេរ​ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិត្រាំង ស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ ដើម្បីប្រគល់ឲ្យមន្ត្រីជំនាញធ្វើគោសល្យវិច្ច័យ នឹងចាត់ចែងបន្ត​។​ប្រភពដ៏ដែលបានបន្តថា ចំពោះសាកសពដែលគេប្រទះឃើញនេះ គេនៅពុំទាន់ស្គាល់​អត្ត​សញ្ញាណនៅឡើយទេ គ្រាន់តែអាចសន្និដ្ឋានបានថា​សាកសពជាបុរស អាយុប្រហែល២០ឆ្នាំ​ទៅ​៣៧ឆ្នាំ ជនជាតិខ្មែរ(សង្ស័យកម្មកទូក)។
 ដោយឡែកយោងតាមការបញ្ជាក់ពី លោក សារ៉ាត់​វិជ្ជា នាយការិយាល័យ​ពិនិត្យ​សាក​សពបានបង្ហើបថា​ចំពោះមូលហេតុនៃការស្លាប់នេះ មានការពិបាកនឹងធ្វើកោសល្យ​វិច្ច័យ​បន្តិច​ហើយ ព្រោះសាកសពបានស្អុយរលួយអស់ទៅហើយ ចំពោះការស្លាប់វិញនៅ​ចន្លោះ​ពី៧​ទៅ​១០ថ្ងៃមុនគេប្រទះឃើញ។



មតិយោបល់