ព័ត៌មានជាតិ

Update៖ កាមរីប្រលះហ៊ីយ៉ាន់ដាយ ខ្ទេចកំណាត់ខាងមុខយ៉ាងដំណំ!

ភ្នំពេញ: រថយន្តម៉ាកកាមរី ពណ៌ស បានបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សដូចគ្នា បណ្តាលឲ្យរថយន្តម៉ាកកាមរី រងការខូចខាតកំណាត់មុខយ៉ាងដំណំ។ចំណែកអ្នកបើកបររងរបួសហូរឈាម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-6539 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមលុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកូរ៉ូឡាកាមរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-2179 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុយកចង្កូតមិនទាន់ ក៏រេចង្កូតទៅខាងឆ្វេងបណ្តាលឲ្យបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយពេញទំហឹង បណ្តាលឲ្យខូចខាតរថយន្តកូរូឡាកាមរី កំណាត់មុខយ៉ាងដំណំ។ ចំណែកអ្នកបើករបររថយន្តកូរ៉ូឡារងរបួសហូរឈាម ខណ:នោះអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុម្ចាស់រថយន្តម៉ាកកូរូឡាកាមរី សុំយករថយន្តខ្លួនយកទៅជួសជុលដោយខ្លួនឯង ដោយមិនបាច់មានការប្តឹងផ្តល់ឲ្យវែងឆ្ងាយនោះទេ៕

មតិយោបល់