ព័ត៌មានជាតិ

Update: ភ្លៀងមួយមេធំសាចចូលបន្ទប់កម្មការនីម្នាក់ដែលកំពុងសម្រាក បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ

ភ្នំពេញ: មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយប្រទះឃើញកម្មកានីម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ក្នុងបន្ទប់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះខាងលើ បានធ្វើការថែមម៉ោងមួយយប់ទល់ភ្លឺ នៅរោងចក្រខ្វសសិន ហើយដោយសារតែអស់កម្លាំងខ្លាំងពេក ត្រលប់មកវិញនាងក៏បានដេកក្នុងបន្ទប់ជួលតែម្នាក់ឯង ខណ:ដែលមេឃកំពុងភ្លៀងមួយមេយ៉ាងធំនៅព្រឹកមិញនេះ បានជ្រៀបទឹកចូលក្នុងបន្ទប់ជួលពាសពេញបន្ទប់ នៅជាន់ទី៤ ក្នុងចំនុចផ្ទះជួលខាងលើ បង្ករឲ្យឆ្លងចរន្តអគ្គិសនីឆក់ផ្តាច់យកជីវិតនាង ដោយគ្មាននណាដឹង លុះនៅវេលាម៉ោង៥ល្ងាច ទើបមានកម្មករដែលនៅជាមួយគ្នា បានចេញពីធ្វើការក៏បានប្រទះឃើញនារីខាងលើនេះ បានដេកស្លាប់បាត់បង់ជិវិតបាត់ទៅហើយ។

សពនារីរងគ្រោះខាងលើ មានឈ្មោះ យុម ណាហុង អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិដំបូកខ្ពស់ ឃុំផុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យសពរួចសពនារីខាងលើ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់